ខ្សែប្រយុទ្ធ Ansu Fati ត្រូវការពេលយ៉ាងតិច២ខែទៀត ទើបអាចត្រលប់មកចូលទីលានបានវិញ ដោយសារតែរងរបួសសរសៃពួរកាលពីប្រកួតទល់ក្រុម Athletic Club កន្លងទៅ។
យុវជនឆ្នើមរបស់ក្រុម FC Barcelona ខាងលើបានរងរបួសអវត្តមាន១រដូវកាលម្ដងមកហើយទៅលើបញ្ហាជង្គង់របស់គេ ដោយទើបបានចូលលេងតិចៗវិញប៉ុន្មានប្រកួតនេះប៉ុណ្ណោះ។ ស្រាប់តែពេលនេះ ក៏មានដំណឹងមកថារូបគេមានបញ្ហាសរសៃពួរពីសាច់ដុំភ្លៅមកត្រកៀកទៀតទៅហើយ។ ដោយរបួសនេះដែរ កន្លងមកក៏មានកីឡាករកើតដូចគ្នា ហើយត្រូវប្រើពេលយ៉ាងតិច២ខែឯណោះទើបអាចជាសះស្បើយបាន។
ដោយសារតែការអវត្តមានរបស់គេច្រើនខែនេះហើយ ទើបបានជាក្រុម FC Barcelona កំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីមកត្រៀមជំនួសហើយ។ មួយវិញទៀតកីឡាករ Ousmane Dembele ក៏ត្រូវចាកចេញនៅចប់រដូវកាលនេះទៀតដែរ៕ ប្រភព៖ Marca