ក្រុម Everton បានសម្រេចចិត្តយកលោក Frank Lampard មកធ្វើជាអ្នកចាត់ការក្រុមហើយ ដោយពេលនេះនៅចាំតែការសម្រេចចិត្តពីខាងអតីតកីឡាករជម្រើសជាតិអង់គ្លេសនេះប៉ុណ្ណោះ។
Lampard បានចាកចេញពីការងារដឹកនាំក្រុមនេះ១ឆ្នាំមកហើយ បន្ទាប់ពីត្រូវក្រុមតោខៀវ Chelsea បណ្ដេញចេញកាលពីខែមករាឆ្នាំមុន ពោលគឺដឹកនាំក្រុមបានត្រឹម១៨ខែប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលនេះឱកាសការងារបានមកដល់ទៀតហើយ ដោយក្រុម Everton មានចេតនាចង់បានលោកទៅដឹកនាំក្រុមបន្ដ បន្ទាប់ពីពួកគេបណ្ដេញលោក Rafa Benitez ចេញពីតំណែងកាលពីខែមុនដែរ។
នៅពេលនេះ ការប្រកាសជាផ្លូវការនឹងកើតមានឆាប់ៗនេះ ព្រោះក្លឹប Everton ផ្ដល់ឱកាសទៅហើយ នៅឡើយតែខាង Lampard វិញប៉ុណ្ណោះ។ ភាគីទាំងពីរបានចរចាគ្នាច្រើនលើកមកហើយដែរ មុនពេលក្លឹប Everton ពេញចិត្តមកលើអតីតកីឡាករ Chelsea រូបនេះ៕ ប្រភព៖ BBC