ក្រុមហង្សក្រហម Liverpool បានបញ្ជូនក្រុមការងារទៅដល់ប្រទេសអាហ្សង់ទីន ដើម្បីពិនិត្យសុខភាពនិងបញ្ចប់កិច្ចព្រមព្រៀងនានាជាមួយកីឡាករLuis Diaz ។
ក្រុមរបស់លោក Jurgen Klopp បានយល់ព្រមផ្ដល់៣៧,៥លានផោនជាមួយប្រាក់បន្ថែម១២,៥លានផោនទៀតប្រសិនបើគេធ្វើបានល្អជួយក្រុម សម្រាប់ទិញយកខ្សែប្រយុទ្ធស្លាបរូបនេះ។ ដោយសារតែហ៊ានថ្លៃនេះហើយ ទើបបានជាក្រុម Liverpool អាចយកកីឡាករសញ្ជាតិកូឡុំប៊ីនេះបាន។ នៅពេលនេះ រូបគេនៅលេងឱ្យក្រុមជម្រើសជាតិនៅឡើយទេ តែក្រុម Liverpool ដើម្បីឱ្យការងារទៅលឿន បានបញ្ជូនក្រុមការងារទៅដល់កន្លែងតែម្ដង ដើម្បីពិនិត្យសុខភាពចុងក្រោយ។
Diaz ជាកីឡាករឆ្នើមម្នាក់ ហើយក្រុម Spurs និង Manchester United ក៏បានបញ្ជូនក្រុមការងារទៅចរចាផងដែរ តែលទ្ធផលចុងក្រោយមិនអាចឈ្នះក្រុម Liverpool បាន៕
ប្រភព៖ DailyMail