លេង​ល្អ​រាប់​ឆ្នាំ ចុង​ក្រោយ​កីឡាករ ៣ រូប​ បែរ​មក​កប់​ឈ្មោះ​ខ្លួន​ឯង​ ត្រឹម​តែ​មួយ​ប្រកួត

បាល់ទាត់​គឺ​ជា​កីឡា​ដ៏​ពេញ​និយម​មួយ ដែល​មាន​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ទូទាំង​សកលលោក រមែង​ចូលចិត្ត​ទស្សនា ហេតុ​នេះ​កីឡាករ​មាន​ទេពកោសល្យ​ គុណភាព​ពិត​ប្រាកដ​ ក៏​ងាយ​នឹង​មាន​ឱកាស​ក្លាយ​ជា​បុគ្គល​ល្បីល្បាញ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​អាជីព​របស់​ពួក​គេ​ក៏​ងាយ​នឹង​ធ្លាក់​ចុះ​ទៅ​វិញ ត្រឹម​មួយ​ពព្រិច​ភ្នែក ជាក់ស្ដែង​ដូច​កីឡាករ​ទាំង ៣ រូប​នេះ ខិតខំ​សាង​កេរ​ឈ្មោះ​រាប់​ឆ្នាំ ចុង​ក្រោយ​មក​បង្ក​កំហុស​ធំ​នៅ​ប្រកួត​ទោល ជា​ហេតុ​នាំ​ឲ្យ​កប់​ឈ្មោះ ខ្លះ​សឹង​តែ​បាត់​មុខ​ពី​ពិភព​បាល់ទាត់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) David Luiz

អាច​និយាយ​ថា Luiz គឺ​ជា​ខ្សែ​ការពារ​ដ៏​ល្អ​ដាច់​គេ​មួយ នៅ​កំឡុង​ឆ្នាំ ២០១១ ដល់ ២០១៣ ព្រោះ​អី​ការ​លេង​ឲ្យ​តោ​ខៀវ Chelsea គេ​គឺ​ជា​ចំណែក​សំខាន់​ជួយ​ក្លឹប​លើក​ពាន​រង្វាន់ FA Cup និង Champions League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ឈាន​មក​ដល់​ការ​ប្រកួត នៅ​ឆ្នាំ ២០១៤ នៃ​ព្រឹត្តិការណ៍ FIFA World Cup ដែល​ប្រេស៊ីល​ត្រូវ​ប៉ះ​អាល្លឺម៉ង់ នា​វគ្គ ៤ ​ក្រុម​ចុង​ក្រោយ គឺ Luiz បាន​ទទួល​ងារ​ជា​ប្រធាន​ក្រុម ជំនួស​អវត្តមាន Thiago Silva។ ប៉ុន្តែ​ការ​លេង​ ៩០ នាទី​សារ​នោះ ​ក៏​បាន​ក្លាយ​ជា​ថ្ងៃ​ដែល​ខ្សែ​ការពារ​ខាង​លើ​ចងចាំ​បំផុត និង​ដល់​ថ្នាក់​ពោល​ពាក្យ​ក្រោយ​ចប់​ការ​ប្រកួត ថា​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​គឺ ​អាល្លឺម៉ង់​យក​ឈ្នះ ៧-១ ហើយ កំហុស​ភាគ​ច្រើន បាន​កើត​ឡើង​ចេញ​ពី​ការ​ធ្វេសប្រហែស​របស់ David Luiz នៅ​តំបន់​ការពារ​កណ្តាល។

២) Jonathan Woodgate

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​គ្រូ​ជម្រើស​ជាតិ​អង់គ្លេស លោក Bobby Robson ធ្លាប់​បាន​និយាយ​ថា Woodgate គឺ​ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​មួយ ក្នុង​ចំណោម​អ្នក​ទាំង​បួន​នៅ​ប្រវត្តិសាស្រ្ត Premier League មាន Sol Campbell, Rio Ferdinand និង Gareth Soutgate។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ក្រោយ​ការ​ផ្ទេរ​ចេញ​ពី​ក្លឹបNewcastle ទៅ​កាន់ R.Madrid នៅ​ឆ្នាំ ២០០៤ នោះ​ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​ភាព​ល្បីល្បាញ​របស់​គេ ត្រូវ​កប់​ចោល​ផង​ដែរ។ ​បន្ទាប់​ពី​ផ្ទេរ​ទៅ​អធិរាជ​ស គេ​បាន​សម្រាក​ជា​ច្រើន​ខែ​ក្រោយ​ជួប​បញ្ហា​របួស ហើយ​មក​ដល់​ប្រកួត​ទល់ Athletic Bilbao ​ដែល​ជា​ប្រកួត​បង្ហាញ​ខ្លួន​លើក​ដំបូង គេ​បែរ​ជា​បង្កើត​រឿង​ហួស​ចិត្ត​ទៅ​​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រកួត​នោះ ដ្បិត​ Real Madrid យក​ឈ្នះ ៣-១ តែ​មួយ​គ្រាប់​របស់ Bilbao គឺ​ជា​បាល់ Own Goal កើត​ចេញ​ពី​កំហុស​របស់ Woodgate នោះ​ឯង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចូល​ដល់​តង់​ទី ២ គេ​ថែម​ទាំង​រង​ពិន័យ​កាត​ក្រហម​ថែម​ទៀត។ ក្រោយ​មក ពេលវេលា​របស់​គេ​ជាមួយ Real ក៏​នៅ​មិន​បាន​យូរ​នោះ​ដែរ ដោយ​ត្រឹម​តែ​ការ​ឈរ​ជើង​ ១៤ ប្រកួត Woodgate ​ក៏​ត្រូវ​បាន​ក្លឹប​អេស្ប៉ាញ លក់​ទៅ​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​គឺ Middlebrough ហើយ​ស្ងាត់​ឈ្មោះ​ពី​ពេល​នោះ​រហូត​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Loris Karius

២៦ ​ឧសភា ឆ្នាំ ២០១៨ គឺ​ជា​ថ្ងៃ​ដែល Karius គួរ​តែ​ចងចាំ​បំផុត ហើយ​ក៏​ជា​ថ្ងៃ​ដែល​អ្នក​គាំទ្រ Liverpool ​មាន​ការ​ខឹង​សម្បា​ទៅ​លើ​អ្នកចាំទី​រូប​នោះ​ខ្លាំង​ផង​ដែរ។ លទ្ធផល​បរាជ័យ ៣-១ គឺ​មាន​ ២ គ្រាប់​កើត​ចេញ​ពី​កំហុស​របស់​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​បាល់​ដំបូង​ដែល Karim Benzema ធ្វើ​បាន គឺ​ការ​រត់​ទៅ​ឆ្មក់​យក​បាល់ ដែល Karius គប់​បាល់​ទៅ​មិត្ត​រួម​ក្រុម​មិន​បាន​ល្អ ហើយ​នាំ​ឲ្យ​បាល់​ឡង​ចូល​ទី។ រី​ឯ​កំហុស​ធំ​មួយ​ទៀត គឺ​ការ​ចាប់​បាល់​ក្រឡក ដែល Bale ស៊ុត​នៅ​ចម្ងាយ​ជិត ៣០ ម៉ែត្រ និយាយ​ទៅ គេ​លេង​ដូច​ភ័យៗ អារម្មណ៍​មិន​នៅ​នឹង​ខ្លួន ទាំង​ដែល​នេះ គឺ​វា​ជា​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់​ប្រចាំ​តំបន់​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ក​កំហុស​នៅ​ឆ្នាំ ២០១៨ នោះ​ហើយ Karius ក៏​លែង​មាន​ឱកាស​បង្ហាញ​ខ្លួន​ជាប់លាប់​ត​ទៅ​ទៀត ហើយ​ត្រូវ​បាន Liverpool សម្រេច​ដាក់​ឲ្យ​ខ្ចី​ជើង​ជា​បន្តបន្ទាប់ អស់​ពី​ទៅ​ក្លឹប Besiktas ឥឡូវ​ទៅ​ក្លឹប Union Berlin ហើយ​ក៏​មិន​រំពឹង​នឹង​អាច​មក​ប្រជែង​តំណែង​ដៃ​ទី​មួយ​ពី Alisson បាន​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT