ក្រុម Wolves បានសម្រេចចិត្តទិញយកដាច់កីឡាករ Hwang Hee-Chan របស់ក្រុម RB Leipzig ហើយពីខ្ចីជើងមក និងជួយក្រុមបានច្រើន។
កីឡាករវ័យ២៦ឆ្នាំខាងលើត្រូវបានក្រុម Wolves ខ្ចីជើងកាលពីរដូវក្ដៅកន្លងហើយ ហើយដោយសារតែមើលឃើញថាលេងល្អ ទើបក្រុមនៅអង់គ្លេសនេះបង់១៤លានផោនទៀតដើម្បីទិញយកផ្ដាច់ពីក្រុម RB Leipzig តែម្ដង និងបានផ្ដល់កុងត្រាឱ្យដល់ទៅ៤ឆ្នាំ។ ខ្សែប្រយុទ្ធកូរ៉េខាងត្បូងខាងលើបានបង្ហាញខ្លួន១៥ប្រកួតមកហើយ និងរកគ្រាប់បាល់បាន៤គ្រាប់ផងដែរ។
Hwang Hee-Chan ធ្វើឱ្យគេចាប់អារម្មណ៍តាំងពីថ្ងៃដំបូងដែលគេផ្លាស់មកលេងនៅក្រុម Wolves ម្ល៉េះ ដោយរកគ្រាប់បាល់បាននៅប្រកួតទី១ ទល់ក្រុម Watford នៅគ្រានោះ ហើយប្រកួតបន្ទាប់ទៀតក៏គេរកគ្រាប់បាល់បានទៀត។ តែមួយរយៈចុងក្រោយនេះ រូបគេមិនសូវបានលេង ក៏ព្រោះតែមានបញ្ហារបួស៕ ប្រភព៖ DailyMail