Liverpool ចាំ​ត្រង​ហើយ​ស្រេច​ ឲ្យ​តែ​កីឡាករ​រូប​នេះ​ចាកចេញ​ពី Juventus

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួចរាល់ ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ Paulo Dybala ប្រសិន​ជា​គេ​ត្រូវ​ចាកចេញ​ពី​ក្លឹប​សេះ​បង្កង់ Juventus នៅ​បញ្ចប់​រដូវ​កាល។ បញ្ជាក់​ សុពលភាព​កុងត្រា​កីឡាករ​អាហ្សង់ទីន នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​មិន​ទាន់​លេចលឺ​អំពី​ដំណឹង​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន SportItalia ចុះ​ផ្សាយ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ចង់​ចុះ​ហត្ថលេខា​យក​កីឡាករ​វ័យ ២៨ ឆ្នាំ នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រួច​ធានា​នឹង​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​កប់​ពពក ដល់​ទៅ ១០ លាន​អឺរ៉ូ/ឆ្នាំ សម្រាប់​ Dybala។ យ៉ាង​ណា​យើង​ក៏​មិន​ទាន់​ច្បាស់​ថា សាមី​ខ្លួន​កីឡាករ​ផ្ទាល់​នឹង​សម្រេច​ចិត្ត​បែប​ណា​ដែរ ព្រោះ​ការ​ផ្ទេរ​ចេញ​សារ​នេះ ក៏​ទំនង​មាន​ក្លឹប​ជា​ច្រើន​នឹង​ចាប់​អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ដែរ​ថា ខ្សែ​ប្រយុទ្ធ Dybala បាន​មក​ចូលរួម​ជាមួយ Juventus កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៥ ជាមួយ​តម្លៃ​ផ្ទេរ​កាល​នោះ ៤១ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​នៃ​ការ​បង្ហាញ​ខ្លួន ២៧៧ ប្រកួត រក​បាន ១១១ គ្រាប់​និង Assist ៤៦ លើក។ រី​ឯ​សម្រាប់ Juventus ក៏​ទំនង​ជា​នឹង​ត្រៀម​ខ្លួន​រួចរាល់​ដែរ ក្នុង​ការ​នាំ​យក Dusan Vlahovic មក​ចូលរួម ប្រសិន​កីឡាករ​អាហ្សង់ទីន​ត្រូវ​ចាកចេញ​ពិត​មែន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportItalia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT