Barcelona ​ត្រៀម​ប្រកាស​លក់​ភាគហ៊ុន​ធំ ដើម្បី​ប្រមែប្រមូល​លុយ​នាំ​យក Haaland

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប Barcelona បាន​មាន​គម្រោង​ចង់​នាំ​យក Erling Haalandមក​ចូលរួម​នៅ​រដូវ​ក្តៅ​ខាង​មុខ ពោល​មិន​ចង់​ឲ្យ​របូត​ឱកាស​សារ​នេះ​ទេ ព្រោះ​អី​តម្លៃ​ផ្ទេរ​ផ្តាច់​កុងត្រា​របស់​កីឡាករ​ន័រវេស គឺ​នឹង​មាន​តម្លៃ​ក្រោម​ ១០០ លាន​ផោន នៅ​ខែ​កញ្ញា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បី​ក្លឹប​កំពុង​ខ្វះខាត​កញ្ចប់​ចំណាយ តែ​យ៉ាង​ណា​បើ​តាម​សារព័ត៌មាន Goal បាន​ចុះ​ផ្សាយ ក្លឹប​កំពុង​គិត​ចង់​លក់​ចេញ​ភាគហ៊ុន​ចំនួន ៤៩ ភាគរយ នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​គឺ Barca Studios ដើម្បី​យក​លុយ​នោះ ទៅ​ចាត់ចែង​យក​យុវជន​វ័យ ២១ ឆ្នាំ​មក​កាន់​ទឹកដី Camp Nou។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​វា​ក៏​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ត្រៀម​វ៉ៃ​ចេញ Ousmane Dembele ផង​ដែរ ព្រោះ​អី​ក្លឹប​នឹង​អាច​សម្រាល​បន្ទុក​ចំណាយ​លើ​ថ្លៃ​ពលកម្ម​មួយ​ផ្នែក​ធំ ដើម្បី​ត្រៀម​ទុក​ចន្លោះ​ទទួល​យក Haaland មក​ចូលរួម។ គួរ​រំឭក​ថា យុវជន​របស់​ក្លឹប Dortmund បង្ហាញ​ខ្លួន​សរុប ៧៩ ប្រកួត រក​បាន ៨០ គ្រាប់​និង Assist ២១ លើក។ ក្រៅ​ពី​ក្លឹប Barcelona ក៏​នឹង​មាន​ក្លឹប​ជា​ច្រើន​ទៀត ដែល​ចាប់​អារម្មណ៍​មក​លើ​កីឡាករ​វ័យ​ក្មេង​ខាង​លើ តួ​យ៉ាង​គឺ Real Madrid, PSG, Man Utd, Chelsea និង Bayern Munich ជា​ដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT