Arsenal ចង់​ប្រគល់ Aubameyang ជា​ថ្នូរ​ប្តូរ​យក​កីឡាករ​នៅ Porto ម្នាក់

ក្លឹប​កាំភ្លើង​ធំ Arsenal ហាក់​មិនមាន​ផែនការណ៍​ចង់​បន្ត​ការ​ឈរ​ជើង​សម្រាប់ Pierre-Emerick Aubameyang នោះ​ទេ ដោយ​កំពុង​គិត​ចង់​ដោះដូរ​រវាង​កីឡាករ​នៃ​ក្លឹប FC Porto គឺ Mehdi Taremi។ នេះ​បើ​តាម​សារព័ត៌មាន The Canary Leaks បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា ដោយ​ភាគី​ក្លឹប Arsenal មិន​ចង់​បន្ត​កុងត្រា​ថ្មី អ្វី​ទៀត​នោះ​ទេ សម្រាប់​កីឡាករ​ហ្គាបុង បន្ទាប់​ពី​មាន​រឿង​រកាំរកូស​នឹង​គ្នា​កន្លង​មក។ ណា​មួយ​ដោយ​មើល​ឃើញ គុណភាព​របស់ Taremi ធ្វើ​បាន​ល្អ​ផង អ៊ីចឹង​ក៏​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​អ៊ីរ៉ង់​មក​ជួយ​ក្រុម​ខ្លួន នៅ Premier League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ បុរស​វ័យ ២៩ ឆ្នាំ​នៅ​ក្លឹប FC Porto អាច​ជា​មាន​តម្លៃ​ខ្លួន ៥០ លាន​ផោន ដូច្នេះ​ហើយ Arsenal បើ​ទោះ​បី​ត្រូវ​ផ្តល់ Aubameyang ទៅ​ឲ្យ​ក្លឹប​នៅ​ព័រទុយហ្គាល់ ក៏​ពួក​គេ​នឹង​ត្រូវ​បន្ថែម​កញ្ចប់​ចំណាយ​មួយ​តង់​ផ្សេង​ទៀត​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ថា Taremi គេ​បាន​មក​ចូលរួម​នៅ Porto កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២០ ដោយ​អតីត​កាល​គេ​មិន​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ​ទឹកដី​អង់គ្លេស​នោះ​ទេ។ សរុប​ក្នុង​អាជីព គេ​បង្ហាញ​ខ្លួន ២៦៥ ប្រកួត រក​បាន ១២៨ គ្រាប់​និង Assist ៦២ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT