Man Utd មាន​ភាគរយ​អាច​នឹង​យក​គ្រូ​ជម្រើស​ជាតិ​ជោគជ័យ​រូប​នេះ មក​ដឹកនាំ

ក្លឹប​អង់គ្លេស Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​សមត្ថភាព​ដឹកនាំ​នៃ​គ្រូ​ជម្រើស​ជាតិ​អ៊ីតាលី លោក Roberto Mancini ដោយ​រំពឹង​ចង់​បាន​វត្តមាន​របស់​លោក​មក​កាន់​ទឹកដី Old Trafford នៅ​ចុង​ឆ្នាំ ២០២២ ពោល​ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៥៧ ឆ្នាំ​កំពុង​ត្រៀម​ខ្លួន​ តតាំង​វគ្គ​ជម្រុះ​បឋម Playoff ដែល​ត្រូវ​លេង​ប៉ះ​ម៉ាសេដូនី​នា​ខែ​មិនា​ខាង​មុខ មុន​ទៅ​សម្រេច​យក​ឱកាស​ឡើង​ឬ​ធ្លាក់ ជាមួយ​ការ​ត​ទល់​រវាង​ទួរគី ឬ​ព័រទុយហ្គាល់។ តែ​យ៉ាង​ណា​កន្លង​មក Mancini បាន​បង្កើត​សមិទ្ធផល​ជោគជ័យ​ធំ​រួច​មក​ហើយ តាម​រយៈ​ការ​ជួយ​អ៊ីតាលី​លើក​ពាន Euro 2020។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​អ្នក​រាយការណ៍​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា អតីត​គ្រូ​នៃ​ក្លឹប Man City ក៏​គិត​ចង់​វិល​ត្រលប់​មក​ដឹកនាំ​ក្លឹប​នៅ Premier League សារ​ជា​ថ្មី​ផង​ដែរ តែ​នឹង​គិត​នៅ​ពេល​បន្ទាប់​ទៀត ព្រោះ​អី​កំពុង​មមាញឹក​ជាមួយ​ការ​លេង​វគ្គ​ជម្រុះ​បឋម World Cup។ តែ​យ៉ាង​ណា​ក្នុង​ការ​គិត​នោះ ក៏​អាច​ជា​មាន​ជម្រើស​ក្លឹប Man Utd ផង​ដែរ ព្រោះ​អី​ក្លឹប​ចាស់ City មិន​រំពឹង​នឹង​មាន​កន្លែង​ទំនេរ​សម្រាប់​លោក​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Mancini ក៏​ធ្លាប់​ស្គាល់​រសជាតិ​លើក​ពាន Premier League ផង​ដែរ កាល​ពី​រដូវ​កាល ២០១១/១២ ជាមួយ City ហើយ​ក្លឹប​ចុង​ក្រោយ ដែល​លោក​ឈរ​ជើង​ដឹកនាំ គឺ Zenit St Petersburg នៅ​ឯ​ប្រទេស​រុស្ស៊ី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fabrizio Romano

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT