ក្រោយ​ស៊ុត Free-Kick ចូល​យប់មិញ ស្រាប់​តែ Hakimi ថា​នឹង​ទៅ​និយាយ​រឿង​នេះ ជាមួយ Mbapp/Messi

ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​យក​ឈ្នះ នៅ​លទ្ធផល ២-១ ទៅ​លើ​ម៉ាឡាវី ដែល​សម្រេច​ឲ្យ​ពួក​គេ​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត ៨ ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Africa Cup of Nations។ នេះ​ក៏​អរគុណ​ជា​ពិសេស​ដល់​គ្រាប់​បាល់​នៅ​នាទី ៧០ ធ្វើ​បាន​ដោយ Achraf Hakimi ជា​ការ​ស៊ុត​ Free-Kick នៅ​រយៈ​ចម្ងាយ​ជាង ៣០ ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រេច​ទី​ដ៏​ល្អ​សារ​នេះ ខ្សែ​ការពារ​ស្លាប​នៃ​ក្លឹប PSG ក៏​បាន​ចេញ​មក​អះអាង​ថា នៅ​ពេល​វិល​ត្រលប់​ទៅ​លេង​ឲ្យ​ក្លឹប​វិញ ខ្លួន​នឹង​សាកសួរ​កីឡាករ Kylian Mbappe, Neymar និង Lionel Messi អំពី​ការ​ផ្ទេរ​តំណែង​កីឡាករ​ដែល​ត្រូវ​ចាត់ចែង​បាល់ Set-piece បន្ទាប់​ពី​ខ្លួន​បាន​បង្ហាញ​គុណភាព​ដ៏​អស្ចារ្យ​កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ Set-piece គឺ​សំដៅ​ដល់​កីឡាករ​ដែល​ត្រូវ​រ៉ាប់រង​តួ​នាទី អ្នក​លើក​បាល់ Free-Kick បាល់ Corner ក៏​ដូច​ជា​បាល់​ដែល​ទទួល​បាន​ពី​ការ​ពិន័យ​ទៅ​លើ​កីឡាករ​ក្រុម​បដិបក្ខ។ Hakimi និយាយ៖​”នៅ​ប៉ារីស​មាន​កីឡាករ​ជា​ច្រើន​ដែល​អាច​ស៊ុត Free-Kick តួ​យ៉ាង​គឺ Messi, Neymar និង Mbappe ដូច្នេះ​វា​ជា​រឿង​ពិបាក តែ​ខ្ញុំ​នឹង​ព្យាយាម​ទៅ​និយាយ​ជាមួយ​ពួក​គាត់ ពេល​ត្រលប់​ទៅ​វិញ ដោយ​ពេល​នេះ​ខ្ញុំ​បន្ត​ផ្តោត​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​សិន ហើយ​បន្ទាប់​មក​យើង​នឹង​បាន​ឃើញ​ពី​រឿងរ៉ាវ​នៅ​ទីក្រុង​ប៉ារីស”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT