រំលងតែមួយថ្ងៃនៃការដកតំណែងលោក Claudio Ranieri ទៅមើលក្លឹប Watford ក៏មិនរង់ចាំយូរ ហើយសម្រេចចាត់តាំងអ្នកចាត់ការថ្មី លោក Roy Hodgson ដែលមានវ័យ ៧៤ ឆ្នាំទៅហើយ តែមិនបញ្ជាក់ច្បាស់ពីសុពលភាពកុងត្រាដែលនឹងត្រូវផុត។
ក្លឹបកំពុងឈរលេខ ១៩ ក្នុងតារាង Premier League ចាំបាច់ត្រូវការ ការផ្លាស់ប្តូរថ្មីជាបន្ទាន់ ដើម្បីធានាអាចជួយស្រោចស្រង់ក្រុមជៀសផុតពីតំបន់ត្រូវកាត់ឈ្មោះ និងអាចរក្សាឈ្មោះបន្តលេងនៅលីគលំដាប់ទី ១ នៅរដូវកាលបន្ទាប់។
ជុំវិញការចាត់តាំងអតីតគ្រូជម្រើសជាតិអង់គ្លេស និងធ្លាប់ជាគ្រូនៅ Crystal Palace ខាងលើ ក៏ត្រូវបានក្លឹបបញ្ជាក់៖ “Watford FC សូមប្រកាសអំពីការចាត់តាំងលោក Roy Hodgson ជាអ្នកចាត់ការក្លឹបពីពេលនេះទៅ ដោយអតីតគ្រូអង់គ្លេសរូបនេះ នឹងរួមការងារជាមួយជំនួយការលោក Ray Lewington”។ គួរបញ្ជាក់ថា ប្រកួតបើកឆាកស្វាគមន៍គ្រូថ្មី គឺ Watford នឹងត្រូវប៉ះ Burnley នាថ្ងៃទី ៥ កុម្ភៈខាងមុខ៕
ប្រភព៖ Sportsmole