គ្រូ​ធំ Rangnick ថា​ដឹង​រួច​ហើយ នរណា​ខ្លះ​ចង់​ចាកចេញ​ពី​ក្លឹប Man Utd

ពេលវេលា​នៃ​ទីផ្សារ​ដោះដូរ​រដូវ​រងា សេសសល់​មិន​ដល់ ១ សប្តាហ៍​ទៀត​នោះ​ទេ នឹង​ត្រូវ​បិទ​ទ្វារ​ហើយ ដែល​ពេលវេលា​នេះ​សំខាន់​ណាស់ សម្រាប់​កីឡាករ​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា​ខាង​មុខ។ ក្លឹប​អាច​លក់​ពួក​គេ​ចេញ ជា​ជាង​ទុក​ចោល​ដល់​អស់​តម្លៃ​ខ្លួន ហើយ​កីឡាករ​ខ្លះ ក្រោយ​មិន​សូវ​បាន​លេង ក៏​គិត​ចង់​ទៅ​ក្លឹប​ថ្មី ដើម្បី​បាន​ឱកាស​លេង ជា​ជាង​ឈរ​ជើង​ទំនេរ ព្រោះ​នាំ​ឲ្យ​ឱកាស​ទៅ​លេង​នៅ World Cup សម្រាប់​ពួក​គេ អាច​មាន​ភាគរយ​ទាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​ក្លឹប Man Utd ​ឯ​ណេះ មាន​ចចាមអារ៉ាម​ជុំវិញ​ការ​ចាកចេញ​របស់​កីឡាករ​ជា​ច្រើន តួ​យ៉ាង​គឺ Anthony Martial, Jesse Lingard, Dean Henderson, Juan Mata និង Donny van de Beek ជា​ដើម តែ​យ៉ាង​ណា​មិន​ទាន់​មាន​នរណា​ម្នាក់ សម្រេច​ផ្លូវការ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​ពី​លោក Ralf Rangnick ជា​អ្នកចាត់ការ​ក្លឹប ក៏​បាន​និយាយ៖ “ខ្ញុំ​អត់​ដឹង​បែប​ម៉េច​ទេ គ្រាន់​ថា​រឿង​កីឡាករ​ណា​ចង់​ចាកចេញ គឺ​ខ្ញុំ​ដឹង​ច្បាស់ ខ្ញុំ​ក៏​ដឹង​ថា​មាន​ការ​ចរចា​រវាង​ភាគី​ក្លឹប​ផង​ដែរ តែ​ខ្ញុំ​សុំ​មិន​លូក​ដៃ​អ្វី​ទាំង​អស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ខ្ញុំ​ធ្វើ​បែប​នេះ ដើម្បី​បញ្ចៀស​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​បន្ទាប់ ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង”។ បញ្ជាក់​ថា Man Utd កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៤ នៅ PL ដោយ​មាន ៣៨ ពិន្ទុ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT