Spurs ដាក់​ឈ្មោះ​កីឡាករ​មួយ​គូ​ទៅ​ក្នុង​បញ្ជី​លក់​ចេញ មុន​បិទ​ទីផ្សារ​ដោះដូរ​ចុង​ខែ​មករា

ទីផ្សារ​ដោះដូរ​រដូវ​រងា នៅ​សេសសល់​តែ​រយៈ​ពេល​មិន​ដល់ ១ សប្តាហ៍​ទៀត​នោះ​ទេ ដោយ​យើង​ក៏​បាន​ឃើញ​ក្លឹប​មួយ​ចំនួន បាន​សម្រេច​ការ​នាំ​យក និង​លក់​ចេញ​កីឡាករ​ជា​បណ្តើរៗ​ហើយ​ដែរ។ តែ​យ៉ាង​ណា​ងាក​មក​មើល​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ​ឯ​ណេះ ហាក់​កំពុង​ពន្លឿន​ល្បឿន​ ជុំវិញ​ការ​ចង់​លក់​ចេញ​កីឡាករ Dele Alli និង Giovani Lo Celso។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា ក្លឹប​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​ពីរ ទៅ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​វ៉ៃ​ចេញ ដោយ​រង់ចាំ​តែ​សំណើ​ណា​មួយ​ធ្លាក់​មក​តែ​ប៉ុណ្ណោះ។ បញ្ជាក់​ឲ្យ​ដឹង Alli គេ​មិន​សូវ​បាន​លេង​ជាប់លាប់​ដូច​មុន​ទេ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​ថ្មី លោក Antonio Conte រី​ឯ Lo Celso របួស​ច្រើន​ពេក នៅ​រដូវ​កាល ២០២១/២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​លក់​ចេញ​នេះ​ដែរ ក្លឹប​ក៏​រំពឹង​យក​ចំណូល​ដែល​ទទួល​បាន ទៅ​ប៉ះប៉ូវ​ការ​នាំ​អ្នក​ថ្មី មក​ពង្រឹង​ប្រព័ន្ធ​លេង​វិញ ក៏​ដូច​ជា​បន្ត​គោលដៅ​ប្រជែង​យក​កៅអី សម្រាប់​លេង Champions League រដូវ​កាល​ក្រោយ។ គិត​ត្រឹម​ជុំ​ទី ២០ Spurs ឈរ​លេខ ៧ មាន ៣៦ ពិន្ទុ ចាញ់ ២ ពិន្ទុ​ប៉ុណ្ណោះ ធៀប​នឹង​ក្រុម Top 4 ហើយ​នៅ​ពី​ក្រោយ ២ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT