ក្រុមកីឡាករ Manchester United ជឿជាក់ថាលោក Jose Mourinho នឹងត្រូវចាកចេញពី Old Trafford នៅសប្ដាហ៍នេះ ក្រោយពីដឹកនាំក្រុមមិនបានល្អ និងមានរឿងឈ្លោះជាមួយកីឡាករ។
បិសាចក្រហម បរាជ័យក្រោមថ្វីជើង West Ham ៣-១ កាលពីល្ងាចម្សិលមិញនេះ។ បរាជ័យប្រកួតនេះទៀត បានធ្វើឱ្យសម្ពាធរបស់លោក Jose កាន់តែធ្ងន់ថែមទៀតហើយ ព្រោះថាកីឡាករទាំងអស់កំពុងមិនពេញចិត្តចំពោះការដឹកនាំនេះឡើយ។ កីឡាករមួយចំនួន បានធ្វើដំណើរដោយរថភ្លើងមកទីក្រុង Manchester វិញ ខណៈដែលអ្នកចាត់ការរូបនេះ មិនបានទៅជាមួយក្រុមកីឡាករឡើយ។ ចំណុចនេះ បានធ្វើឱ្យគេដឹងថាក្រុមកីឡាករ កំពុងចង់ចែកផ្លូវជាមួយអ្នកចាត់ការរបស់ខ្លួនហើយ។
ដោយឡែក នៅប៉ុន្មានថ្ងៃមុននេះ គេបានឃើញលោក Zidane នៅទីក្រុង Manchester ផងដែរ។ នេះ អាចសបញ្ជាក់បានថាអ្នកចាត់ការបារាំង អាចនឹងជាបេក្ខភាពដឹកនាំក្រុមបិសាចក្រហមបន្ដ ប្រសិនបើលោក Jose ពិតជាត្រូវបណ្ដេញចេញមែន៕ប្រភព៖ dailymail
Romelu Lukaku and Marcus Rashford
Midfielder Nemanja Matic and Anthony Martial
Alexis Sanchez was also among the group after being left out of United’s matchday squad