Klopp ​៖ ខ្ញុំ​មិន​ចង់​ឃើញ Salah ​ធ្វើ​ពុត​ដួល​អីចឹង​នោះ​ទេ

ក្រុម Liverpool ​បរាជ័យ​ក្រោម​ថ្វី​ជើង​ Chelsea ​១-០ ​ក្នុង​ការ​ប្រកួត​សំខាន់​នា​យប់មិញ​នេះ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ ​លោក Jurgen Klopp  ​មើល​ឃើញ​កីឡាករ Salah ​ធ្វើ​ពុត​ដួល ​ហើយ​លោក​បាន​ប្រាប់​ទៅ​កីឡាករ​ថា​មិន​ចង់​ឃើញ​អីចឹង​ទៀត​នោះ​ទេ។

“ខ្ញុំ​មិន​ចង់​ឃើញ​កីឡាករ​ធ្វើ​ពុត​​ដួល​ដើម្បី​យក​ផល​ចំណេញ​នោះ​ទេ។ ខ្ញុំ​មិន​ច្បាស់​ថា Salah ​ធ្វើ​ពុត​ដួល​ឬ​យ៉ាង​មិច​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឃើញ​ឡើយ។ គាត់​គួរ​តែ​បង្ហាញ​សមត្ថភាព​ល្អ​មក​វិញ ​ជា​ជាង​ការ​ធ្វើ​ពុត។ ហើយ​ច្បាស់​ណាស់​ថា​រូបគេ​នឹង​ធ្វើ​បាន យើង​នៅ​មាន​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​ទៀត”។ សម្ដី​លោក Klopp ​ក្រោយ​ការ​ប្រកួត។

Salah ​អាក់​ខាន​រក​គ្រាប់​បាល់​៣​ប្រកួត​ជាប់​គ្នា​ហើយ ​ក្រោយ​ពី​រក​បាន​១១​គ្រាប់​ក្នុង​៧​ប្រកួត​រួច​មក។ ​កីឡាករ​អេហ្ស៊ីប​រូប​នេះ ​ប្រកួត​យប់មិញ ​ទទួល​បាន​កាត​លឿង​ក្រោយ​ពី​ធ្វើ​ពុត​ជា​ដួល អំឡុង​ពេល​រូបគេ​ប្រជែង​យក​បាល់​ជាមួយ  Gary Cahill ។

​ក្រោយ​ពី​ចាញ់​យប់​មិញ​នេះ ​Liverpool នឹងអស់កៅអី Champions League ភ្លាមប្រើភ្លាត់ស្មើ ឬចាញ់ Brighton នៅប្រកួតចុងក្រោយ ហើយ Chelsea អាចឈ្នះ២ប្រកួតដែលនៅសល់៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT