ខ្សែការពារ Marcelo នឹងអវត្តមានការប្រកួតសំខាន់ខាងមុខ ប៉ះជាមួយក្រុម Atletico Madrid នៅរាត្រីនេះ និង២ប្រកួតខាងមុខទៀត ក្រោយពីពេទ្យពិនិត្យយ៉ាងល្អិតល្អន់ទៅ។
ឆ្លងកាត់ការត្រួតពិនិត្យ ក្រុមគ្រូពេទ្យរបស់ Real បានបញ្ជាក់ថា Marcelo បានរងរបួសជើងខាងស្ដាំ នឹងបន្តថាការវិលត្រឡប់របស់គេគឺអាស្រ័យលើដំណើរការនៃរបួស។ អ្វីដែលកាន់តែច្បាស់នោះ គឺរូបគេនឹងអវត្តមាន៣ប្រកួតនាពេលខាងមុខ គឺប៉ះជាមួយ Atletico Madrid , Alves និង CSKA Moscow ក្នុងពានរង្វាន់ UEFA Champions League ។
ក្រុម Real Madrid បច្ចុប្បន្ន កីឡាករដែលលេងនៅផ្នែកខ្សែការពារស្លាបគឺនៅសល់តែ Carvajal និង Odriozola តែប៉ុណ្ណោះ ខណៈដែលគ្រូបង្វឹកលោក Lopetegui ក៏បានកោះហៅយុវជន Javi Sanchez មកបន្ថែមផងដែរ៕ប្រភព៖ Goal