Pogba ​ប្រកាស​ផ្ដល់​រង្វាន់ ​អ្នក​រក​ឃើញ​ក្រវិល​ពេជ្រ ​ដែល​ខ្លួន​បាត់​នៅ​កន្លែង​ហ្វឹកហាត់

ខ្សែ​បម្រើ Pual Pogba ​បាន​ប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត  ប្រសិន​បើ​បុគ្គលិក​ណា​រក​ឃើញ​ក្រវិល​ពេជ្រ​របស់​ខ្លួន ដែល​បាន​ធ្លាក់​ជ្រុះ​បាត់​នៅ​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Manchester United ។

កីឡាករ​បារាំង​ខាង​លើ ​បាន​ជ្រុះ​បាត់​ក្រវិល​របស់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ​នៅ​កន្លែង​ហ្វឹកហាត់​Carrington ​របស់​ក្រុម​បិសាច​ក្រហម Manchester United ។ ក្រោយ​ពី​ជ្រុះ​បាត់​ទៅ ​Pogba ​បាន​ប្រកាស​ឱ្យ​អ្នក​ស្វែង​រក ដើរ​រក​ក្រវិល​មួយ​នេះ ​ហើយ​ប្រសិន​បើ​រក​ឃើញ​នោះ ​រូបគេ​នឹង​ផ្ដល់​រង្វាន់​ជា​ទី​គាប់​ចិត្ត។

នេះ​អាច​និយាយ​បាន​ថា ​ជា​រឿង​ស៊យ​លើ​ស៊យ ​ព្រោះ​ថា​រូបគេ​ទើប​តែ​ឈ្លោះ​គ្នា​ជាមួយ​លោក Jose Mourinho ​រួច ​ក៏​បាត់​ក្រវិល​នោះ​តែ​ម្ដង។

រឿងរ៉ាវ​ឈ្លោះ​គ្នា​នៅ​បិសាច​ក្រហម​រវាង​លោក Jose ​និង Pogba ​កាន់​តែ​ធ្ងន់​ឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។ ខណៈ​ដែល​កីឡាករ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ថ្មី ​ប៉ុន្តែ Man Utd ​បាន​ដាក់​តម្លៃ​លក់​ចេញ​នោះ​ដល់​ទៅ​២០០​លាន​ផោន​ឯ​ណោះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT