ក្រុម Spurs កាន់តែកៀកក្នុងការយកបានខ្សែប្រយុទ្ធ Adama Traore មករួមក្រុមហើយ ក្រោយពីក្រុម Wolves ទំនងជាព្រមលក់រូបគេក្នុងតម្លៃ២០លានផោន។
លោក Conte បានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបរូចហើយថាលោកចង់បានខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីមកជួយក្រុម ហើយម្នាក់ក្នុងចំណោមនោះគឺ Traore នេះឯង។ កាលពីពេលកន្លងទៅ ក្រុម Spurs បានឱ្យតម្លៃខ្លួនអតីតកីឡាករ FC Barcelona ម្ដងមកហើយ តម្លៃ១៥លានផោន ប៉ុន្តែពេលនោះត្រូវបានក្លឹប Wolves ច្រានចោល។ តែការស្នើជាលើកទី២នេះ មានតម្លៃ២០លានផោន។ តម្លៃត្រូវបានគេដឹងថាអាចនឹងធ្វើឱ្យត្រូវគ្នាហើយ។
កីឡាករវ័យ២៥ឆ្នាំខាងលើនៅសល់កុងត្រាដល់ឆ្នាំ២០២៣ខាងមុខឯណោះ តែនារដូវកាលនេះរូបគេធ្វើមិនសូវបានល្អទេ។ ដោយបង្ហាញខ្លួនបាន១៩ប្រកួតមកហើយ រកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះ។ លោក Conte ចង់បាន Traore នេះ គឺដើម្បីមកលេងប្រយុទ្ធស្លាបព្រោះរូបគេមានល្បឿនលឿន៕ ប្រភព៖ DailyMail