ក្រុម Norwich City បានឡើងមកផុតតំបន់កាត់ចោលហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Watford បានក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ។
ក្រុម Norwich ធ្វើមិនបានល្អសោះនៅដើមរដូវកាលកន្លងមក ស្ថិតនៅលេខ២០ជាប់ ប៉ុន្តែមួយរយៈចុងក្រោយនេះពួកគេចាប់ផ្ដើមរកទម្រង់លេងល្អឡើងវិញ រហូតឈ្នះការប្រកួតជាបន្ដបន្ទាប់ មានពិន្ទុឡើងផុតតំបន់កាត់ចោលទៅហើយ។ ការឡើងផុតនេះ កើតឡើងក្រោយពីក្រុមរបស់លោក Smith យកឈ្នះលើក្រុម Watford បានក្នុងលទ្ធផល ៣-០ នៅយប់មិញ។
នៅពេលនេះ ក្រុម Norwich នៅលេខ១៧ក្នុងតារាងក្រោយលេង២២ប្រកួតមាន១៦ពិន្ទុ។ ស្របពេលក្រុម Watford វិញ មាន១៤ពិន្ទុ ឆ្លងកាត់២០ប្រកួត ដោយពួកគេនៅសល់២ប្រកួតក្នុងដៃទៀតដែរ បើធៀបជាមួយក្រុម Norwich City ៕ ប្រភព៖ DailyMail