ខាងមេធាវីរបស់កីឡាករ Cristiano Ronaldo កំពុងតែរៀបចំឯកសារប្ដឹងទៅទស្សនាវដ្ដីអាល្លឺម៉ង់មួយ ដែលបានចុះផ្សាយថាខ្សែប្រយុទ្ធរូបនេះ ធ្លាប់បានរំលោភនារីម្នាក់ និងឱ្យលុយជិត៣សែនផោន ដើម្បីបំបាត់ភស្ដុតាង។
ទស្សនាវដ្ដីអាល្លឺម៉ង់ នោះឈ្មោះថា Der Spiegel ហើយបានសរសេររឿងកាលពី២០០៩ របស់ Ronaldo ។ ខ្លឹមសារនៃអត្ថបទនោះ បានចោទកីឡាករព័រទុយហ្គាល់រូបនេះថាបានរំលោភនារីអាមេរិកម្នាក់ឈ្មោះ Kathryn Mayorga នៅ Las Vegas ។ ដោយខ្លាចគេដឹង ទើបបានជា Ronaldo យល់ព្រមឱ្យនារីនោះ ២៨៧ ០០០ផោន ដើម្បីបញ្ចប់រឿង។ ខណៈដែលទស្សនាមួយនេះ បានលើករឿងនេះឡើយវិញ ទើបធ្វើឱ្យកីឡាករលេងនៅ Juventus បច្ចុប្បន្នខឹងយ៉ាងខ្លាំង ថាវាមិនមែនជារឿងពិតទេ។
មេធារី Ronaldo កំពុងដំណើររឿងមួយនេះ ហើយបានចោទប្រកាន់ទស្សនាវដ្ដីខាងលើថាកំពុងតែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេ ខូចខាតយ៉ាងខ្លាំង៕ប្រភព៖ dailymail