Spurs ចូល​ប្រជែង​ក្លឹប​រួម​លីគ​ធំៗ​នៅ​អង់គ្លេស ជុំវិញ​ការ​ចង់​បាន​សមាជិក​ក្លឹប AC Milan

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​ខ្លួន​ចូល​ប្រជែង​ជាមួយ​បណ្តា​ក្លឹប​ធំៗ​នៅ​អង់គ្លេស​ឯ​ទៀត​ដែរ​ហើយ ជុំវិញ​ការ​ចង់​បាន​ខ្សែ​បម្រើ Franck Kessie ពី​ក្លឹប​ AC Milan នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ថា​បុរស​វ័យ ២៥ ឆ្នាំ ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ តែ​យ៉ាង​ណា​គេ​មាន​សិទ្ធ​អាច​ចរចា​ជាមួយ​ក្លឹប​ដទៃ​នៅ​លក្ខខណ្ឌ​ចុះ​កុងត្រា​ទុក​ជា​មុន Pre-Contract ត្រឹម​ខែ​នេះ​បាន មុន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ក្រោយ​ខែ​មិថុនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Daily Telegraph ចុះ​ផ្សាយ​ថា ក្លឹប​មាន់​ខ្នាយ​មាស នឹង​ចូល​ប្រជែង​ជាមួយ​ក្លឹប Arsenal, Man Utd, Liverpool ក៏​ដូច​ជា​ក្លឹប​យក្ស​ក្រៅ​លីគ Barcelona, Real Madrid, PSG ដើម្បី​សម្រេច​ចម្លើយ​ចេញ​ពី​មាត់ Kessie ថា​នឹង​ជ្រើស​យក​ក្លឹប​ណា​មួយ ជា​ទ្រនំ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា Kessie គេ​បាន​មក​ចូលរួម​ជាមួយ Milan នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០១៩ ជាមួយ​តម្លៃ​ផ្ទេឬ ២៤ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​នៃ​ការ​បង្ហាញ​ខ្លួន ២០៥ ប្រកួត គេ​រក​បាន ៣៥ គ្រាប់​និង Assist ១៦ លើក៕ ប្រភព៖ Daily Telegraph

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT