តាមរយៈសំឡេងគាំទ្រពីអ្នកគាំទ្រ EA Sports ក៏សម្រេចប្រកាសចេញនូវឈុតកីឡាករល្អបំផុតប្រចាំឆ្នាំ ឬ FIFA 22 Ultimate Team of the Year ដែលមានដូចជា Kylian Mbappe និង Lionel Messi ជាដើម ប៉ុន្តែបែរគ្មានឈ្មោះ Cristiano Ronaldo និង Mohamed Salah។
ចន្លោះពីថ្ងៃទី ១០ ដល់ ១៧ មករា ឆ្នាំ ២០២២ អ្នកលេងហ្គេម FIFA 22 ជាច្រើនទូទាំងសកលលោកបានចូលរួមធ្វើការបោះឆ្នោត ដោយមើលតាមទម្រង់លេងរបស់កីឡាករនៅរយៈពេល ១២ ខែចុងក្រោយ។ មានបេក្ខភាពសរុប ៨០ រូប មុនចម្រាញ់យកបាន ១១ រូបល្អបំផុត បង្ហាញដូចខាងក្រោម៖
អ្នកចាំទី: Gianluigi Donnarumma
ខ្សែការពារ: Achraf Hakimi, Marquinhos, Ruben Dias, Joao Cancelo
ខ្សែបម្រើ: Kevin de Bruyne,N’Golo Kante និង Jorginho
ខ្សែប្រយុទ្ធ: Kylian Mbappe, Robert Lewandowski និង Lionel Messi
ប្រភព៖ SportBible