ក្រុមជម្រើសជាតិអាល់ហ្សេរីគឺជាក្រុមការពារតំណែងជើងឯកពានរង្វាន់ Africa Cup of Nations ប៉ុន្តែពួកគេកាលពីយប់មិញបានធ្លាក់ត្រឹមវគ្គចែកពូលទៅហើយ ក្រោយចាញ់កូឌីវ័រ ៣-១។
វាជារឿងពិបាកជឿមួយសម្រាប់ក្រុមអាល់ហ្សេរី ដែលពួកគេធ្វើមិនបានល្អសោះនាការប្រកួតម្ដងនេះ។ ជាក់ស្ដែងនៅយប់មិញដែលជាប្រកួតចាំបាច់ឈ្នះបំផុតនោះ បែរជាពួកគេចាញ់យ៉ាងចាស់ដៃទៅវិញ។ ក្រុមកូឌីវ័រ បើកការនាំមុខមុនដល់ទៅ៣គ្រាប់ឯណោះ មុនពេលអាល់ហ្សេរីតាមបាន១គ្រាប់ពីក្រោយវិញ។ ដោយចប់ការប្រកួត កូឌីវ័រ ឈ្នះក្នុងលទ្ធផល ៣-១។
អាល់ហ្សេរីចាញ់ប្រកួតនេះទៀត បានធ្វើឱ្យពួកគេមានត្រឹម១ពិន្ទុទេក្នុងពូល E ។ លទ្ធផលនេះ អាហ្សេរីនៅបាតតារាង អស់ឱកាសឡើងទៅវគ្គបន្ដត្រឹមនេះហើយ៕ ប្រភព៖ DAILYMAIL