លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool មើលឃើញថា Eden Hazard ជាកីឡាករសំខាន់ក្នុងក្រុម Chelsea ប៉ុន្តែលោកមិនចំណាយកីឡាករច្រើនដើម្បីបិទគេទេ។
ក្រុម Chelsea នឹងបើកទ្វាកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅម៉ោង១១:៣០នាទីយប់មិញនេះក្នុងពានរង្វាន់លីគកំពូលអង់គ្លេស។ ខណៈដែលជំនួបនេះ គឺជាការសងសឹកគ្នា ដោយក្រុម Liverpool ទើបតែចាញ់ក្រុម Chelsea ហើយ នៅពានរង្វាន់ League Cup កាលពីពេលកន្លងទៅនេះទេ។
ដោយកាលចាញ់នោះ គឺ Eden Hazard ជាកីឡាករសំខាន់ជាងគេ និងបានអួសបាល់ទម្លុះខ្សែការពារជាច្រើននាក់របស់ Liverpool យកជ័យជម្នះតែម្ដង។ ត្បិតតែល្អយ៉ាងនេះមែន ប៉ុន្តែលោក Klopp បាននិយាយមុនការប្រកួតនៅយប់នេះថា លោកនឹងមិនប្រឹងបិទតែកីឡាករបែលហ្សិកនេះទេ។ ផ្ទុយទៅវិញ ហង្សក្រហម នឹងបន្ថែមការប្រយុទ្ធទៀត ដើម្បីស្វែងរកជ័យជម្នះត្រលប់មកវិញ។
លោក Klopp បានបន្ថែមទៀតថា Hazard ជាកីឡាករល្អ ប៉ុន្តែក្រុម Chelsea ទាំងមូលកាន់តែល្អថែមទៀត ហើយក្រុមរបស់លោកមិនអាចធ្វែសប្រហែសបានឡើយ៕ប្រភព៖ dailymail