មេ​ធំ Barcelona អស់​ការ​អត់ធ្មត់​ហើយ រួច​ប្រាប់​កីឡាករ​រូប​នេះ រក​ក្លឹប​ថ្មី​ឲ្យ​ហើយ​ទៅ

នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សុក្រ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey វគ្គ ១៦ ក្រុម​ចុង​ក្រោយ ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​ជួប Athletic Club តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍ ក្នុង​បញ្ជី​កីឡាករ​ត្រូវ​ចូលរួម គឺ​គ្មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​អាច​ជា​ដល់​ទី​បញ្ចប់​របស់​កីឡាករ​បារាំង នៅ Barcelona ត្រឹម​ប៉ុណ្ណឹង​ហើយ ជា​ពិសេស​ក្រោយ​នាយក​ផ្នែក​កីឡា​លោក Mateu Alemany ចេញ​មក​បញ្ជក់​ច្បាស់ៗ​ថា Dembele ត្រូវ​តែ​រក​ក្លឹប​ថ្មី ដែល​គេ​ចង់​ទៅ​ជា​ចាំ​បាច់ មុន​ថ្ងៃ​ទី ៣១ ​មករា បើ​មិន​ដូច្នោះ​ទេ ទោះ​បន្ត​ឈរ​ជើង ក៏​ក្លឹប​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Alemany លើក​ឡើង​ថា៖ “យើង​បាន​ចាប់ផ្តើម​ជជែក​ជាមួយ​ភ្នាក់ងារ​របស់ Dembele តាំង​តែ​ពី​ខែ​កក្កដា​មក​ម្ល៉េះ ពោល ៦ ឬ ៧ ខែ​ហើយ ដោយ​យើង​ព្យាយាម​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​កីឡាករ​បន្ត​នៅ​ជាមួយ​យើង តែ​គេ​បាន​បដិសេធ ដូច្នេះ​ពេលវេលា​សេសសល់​មុន​បិទ​ទីផ្សារ​ដោះដូរ​សារ​នេះ ក្លឹប​ក៏​យល់​ពី​អ្វី​ដែល​កីឡាករ​ចង់​បាន គឺ​មិន​ចង់​បន្ត​កុងត្រា​ថ្មី ដូច្នេះ​យើង​សុំ​ឲ្យ​គេ​ចាកចេញ ដោយ​ទៅ​រក​ក្លឹប​ថ្មី​ណា​មួយ មុន​ថ្ងៃ​ទី ៣១ ​មករា”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT