[ផ្លូវការ] Arsenal ដាក់​ឲ្យ​ខ្ចី​ជើង Pablo Mari ទៅ​កាន់​ក្លឹប​នៅ​អ៊ីតាលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​នៅ​ឯ​អ៊ីតាលី គឺ Udinese និង​ក្លឹប​អង់គ្លេស Arsenal ទី​បំផុត​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្លូវការ ជុំវិញ​ការ​ប្រកាស ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង នៃ​ខ្សែ​ការពារ​កណ្តាល Pablo Mari រយៈ​ពេល ៦ ខែ​នៃ​រដូវ​កាល​សេសសល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៨ ឆ្នាំ ដែល​មិន​សូវ​ទទួល​បាន​ពេលវេលា​បង្ហាញ​ខ្លួន ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ក៏​សម្រេច​ជ្រើស​ទៅ​ទ្រនំ​ថ្មី គឺ​ក្លឹប Udinese ដោយ​រំពឹង​ថា​នៅ​ទី​នោះ នឹង​អាច​ផ្តល់​ឱកាស​ឈរ​ជើង​លើ​ទីលាន​សម្រាប់​គេ​បាន​ច្រើន​ជាង​មុន។ ជាមួយ Arsenal រដូវ​កាល ២០២១/២២ Mari បង្ហាញ​ខ្លួន​បាន​តែ ៣ ប្រកួត​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ការ​ប្រកាស​លើ Twitter សាមី​ខ្លួន​កីឡាករ​ផ្ទាល់ រៀបរាប់​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​និង​មាន​មោទនភាព ក្នុង​ការ​បោះ​ជំហាន​ទៅ​កាន់​ការ​ផ្សងព្រេង​ថ្មី ហើយ​ក៏​នឹង​ផ្តល់​គ្រប់​យ៉ាង​ឲ្យ​ល្អ​បំផុត សម្រាប់​ក្លឹប​មួយ​នេះ ក៏​ដូច​ជា​អ្នក​គាំទ្រ FORZA UDINESE”។ រំឭក​ថា កិច្ច​ព្រមព្រៀង​សារ​នេះ មិន​មាន​បញ្ចូល​លក្ខខណ្ឌ​ជម្រើស​ទិញ​ផ្តាច់​នោះ​ទេ ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​គេ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT