ក្លឹប​យក្ស​នៅ​អង់គ្លេស​ឲ្យ​កុងត្រា​ ២ ឆ្នាំ​ថ្មីចែស តែ Luka Modric បាន​បដិសេធ​ហើយ

បើ​ទោះ​បី​ជា​អាយុ​រាង​ជ្រេ ចូល​ ៣៦ ឆ្នាំ​ទៅ​ហើយ​ក្តី តែ​ការ​ចាប់​អារម្មណ៍​មក​លើ​សមត្ថភាព​ខ្សែ​បម្រើ Luka Modric គឺ​នៅ​តែ​មាន ហើយ​នេះ​សុទ្ធ​ជា​សំណាក់​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ថែម​ទៀត។ ទៅ​មើល​សុពលភាព​កុងត្រា​របស់​កីឡាករ​ក្រូអាត​ សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដែល​មាន​ន័យ​ថា កីឡាករ​អាច​ចរចា​លក្ខណៈ​ Pre-Contract ត្រឹម​ខែ​មករា​ត​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​យើង​ក៏​ទទួល​ដំណឹង​មក​ថា ក្លឹប​យក្ស Man City នៅ​ឯ​អង់គ្លេស បាន​មើល​ឃើញ​ឱកាស​សារ​នេះ ហើយ​ពិត​ជា​ស្រលាញ់​ពេញ​ចិត្ត​លើ​សមត្ថភាព Modric ជា​ខ្លាំង រួច​ក៏​បាន​ដាក់​សំណើ​ចង់​នាំ​យក​គេ​មក Premier League សារ​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Modric គេ​បាន​បដិសេធ​សំណើ​នោះ​ហើយ​ បើ​ទោះ​បី City ព្រម​ផ្តល់​ឲ្យ​កុងត្រា​ ដល់​ទៅ​រយៈ​ពេល ២ ឆ្នាំ​ក៏​ពិត​មែន។ តាម​ពិត​ ខ្សែ​បម្រើ​ខាង​លើ ទំនង​ជា​បន្ត​ដាក់​គោលដៅ​ឈរ​ជើង​ឲ្យ​ក្លឹប​អធិរាជ​ស រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​អាជីព គ្រាន់​ថា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ទាន់​សម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា Modric បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Spurs មក​ចូលរួម​ជាមួយ Real Madrid នៅ​រដូវ​ក្តៅ ឆ្នាំ ២០១២។ សរុប​ស្ថិតិ​ការ​បង្ហាញ​ខ្លួន ៤១៣ ប្រកួត រក​បាន ២៩ គ្រាប់​និង Assist ៦៦ លើក ហើយ​ក៏​ធ្លាប់​លើក​ពាន​រង្វាន់​ឯកត្តជន Ballon d’Or នៅ​ទី​នេះ​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT