ចរចា​ចុះ​ឡើង​អត់​ត្រូវ​ថ្លៃ Chelsea សុំ​តម្លៃ​ប៉ុណ្ណេះ​ដាច់ ទើប​ព្រម​យក Hazard ចេញ​ពី R.Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា ​នឹង​មិន​ព្រម​យក Eden Hazard ត្រលប់​មក​វិញ​នោះ​ទេ ប្រសិន​ណា​ភាគី ក្លឹប​អាណាព្យាបាល Real Madrid មិន​ព្រម​បញ្ចុះ​ថ្លៃ ទៅ​តាម​តម្លៃ​កំណត់​ដែល​ខ្លួន​ចង់​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ដឹង​ក្លឹប​យក្ស​អេស្ប៉ាញ ប្រហែល​ចង់​បាន​ចូល​ល្បាក់​ ៣០ លាន​ផោន បើ​ទោះ​បី Hazard រយៈ​ពេល​លេង​មិន​សូវ​បាន​ល្អ ហើយ​វ័យ​ក៏​ហៀរ​ចូល ៣១ ឆ្នាំ និង​សេសសល់​កុងត្រា​តិច​ឆ្នាំ​ក៏​ដោយ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ ក្លឹប Chelsea នឹង​មិន​ព្រម​យក​កីឡាករ​បែលហ្សិក​ត្រលប់​មក​ទឹកដី​អង់គ្លេស​វិញ​នោះ​ទេ ជា​រួម​លុះ​ត្រា​តែ Real ព្រម​ចុះ​ថ្លៃ​មក​សល់​ក្រោម​ ២១ លាន​ផោន​ជា​កំហិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា Real នឹង​ព្រម​ឬ​អត់​ទេ តែ​បើ​តាម​ដឹង Hazard គេ​ហាក់​មិន​រីករាយ​នឹង​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប​បច្ចុប្បន្ន​ឡើយ។ ទៅ​មើល​ការ​លេង​របស់​គេ ក៏​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ផ្ទេរ​ចេញ​ពី​តោ​ខៀវ ជាក់ស្តែង​ស្ថិតិ​ជាមួយ Los Blancos ​បង្ហាញ​ខ្លួន ៥៩ ប្រកួត រក​បាន​តែ ៥ គ្រាប់​និង Assist ១០ លើក​គត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT