ឈ្នះ​យប់មិញ Spurs បំបែក​កំណត់ត្រា​របស់ Man City ដែល​ខកខាន​កើត​មាន​ជិត ១០ ឆ្នាំ

ក្លឹប Leicester City បាន​បរាជ័យ​ក្រោម​លទ្ធផល ២-៣ ទល់​នឹង Tottenham Hotspur ដែល​ប្រកួត​មួយ​នេះ ពិត​ជា​ជក់ចិត្ត​ខ្លាំង ជា​ពិសេស​គឺ​នៅ​តង់​ទី ២ ដែល​កើត​មាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ។ ដើម​ឡើយ​ក្រុម​ម្ចាស់ផ្ទះ​បើក​ការ​នាំ​មុខ​មុន ដោយ​កីឡាករ Patson Daka នៅ​នាទី ២៤ មុន​ពេល Harry Kane ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​នៅ​នាទី ៣៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ដល់​ទី ២ James Maddison រក​បាន​គ្រាប់​បាល់​នាំ​មុខ​សារ​ជា​ថ្មី ឲ្យ Leicester នៅ​នាទី ៧៦ តែ​មាន​ឯ​ណា​កីឡាករ​ទើប​ប្តូរ​ចូល Steven Bergwijn បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​ ដោយ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ នៅ​នាទី ៩១ និង ១៤ វិនាទី ហើយ​បន្ត​ដល់​នាទី ៩៤ និង ៥២ វិនាទី​កីឡាករ​ដដែល​ក៏​បន្ថែម​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ Spurs ក្លាយ​ជា​ក្រុម​យក​បាន ៣ ពិន្ទុ​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បាន​គាស់​កំណត់ត្រា របស់ Man City ដែល​ពួក​គេ​ធ្លាប់​ធ្វើ​បាន កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១២ សារ​នោះ យក​ឈ្នះ​ចុង​ម៉ោង​នៅ​លទ្ធផល ៣-២ ទៅ​លើ QPR នៅ​នាទី ៩១ និង ១៤ វិនាទី​ទៅ​ហើយ។ អ៊ីចឹង​កំណត់ត្រា​ថ្មី​របស់ Spurs នៅ Premier League គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង នៅ​នាទី​យូរ​ជាង​គេ​បង្អស់ គឺ ៩៤ និង ៥២ វិនាទី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT