Atletico Madrid ​នឹង​មិន​លក់​ឲ្យ Luis Suarez ទៅ​កាន់​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ទេ

បើ​ទោះ​បី​ជា​សុពលភាព​កុងត្រា សេសសល់​ត្រឹម​រយៈ​ពេល ៦ ខែ ហើយ​លឺ​ថា​មាន​ក្លឹប​នៅ​អង់គ្លេស​កំពុង​ចង់​បាន​ស្រាប់​ផង តែ​យ៉ាង​ណា Atletico Madrid បាន​ច្រាន​ចោល និង​មិន​មាន​ផែនការណ៍​ចង់​លក់​ចេញ​កីឡាករ​ Luis Suarez នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​បុរស​វ័យ ៣៤ ឆ្នាំ លែង​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​លោក Diego Simeone ត​ទៅ​ទៀត​ហើយ រី​ឯ​សុពលភាព​កុងត្រា​ដែល​សេសសល់​ដល់​បញ្ចប់​រដូវ​កាល ក៏​មិន​មាន​តម្រុយ​ថា​នឹង​បន្ត​ថ្មី​ទៀត​ដែរ។ រយៈ​ពេល​ចុង​ក្រោយ លឺ​ថា​ក្លឹប Aston Villa បាន​ចាប់​អារម្មណ៍​ចង់​បាន Suarez ឲ្យ​ទៅ​រួម​ជើង​ជាមួយ Philippe Coutinho។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា ក្លឹប​ការពារ​ជើង​ឯក La Liga ពុំ​យល់​ព្រម​លើ​សំណើ​នេះ​ទេ ពោល​ចង់​ឲ្យ​កីឡាករ​អ៊ុយរុយហ្គាយ​បន្ត​នៅ​ក្លឹប រហូត​ដល់​អស់​កុងត្រា និង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ​តែ​ម្តង។ ក្រៅ​ពី​ក្លឹប​នៅ​អង់គ្លេស ក៏​មាន​ក្លឹប​នៅ​ឯ​ប្រេស៊ីល និង​អា​រ៉ាប៊ីសាអូឌីត ដែល​បាន​ចាប់​អារម្មណ៍​មក​លើ​អតីត​កីឡាករ​ Barcelona៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT