Karim Benzema នឹង​ដើរ​ចេញ​ពី​ក្លឹប ប្រសិន​ R.Madrid ទៅ​ទិញ​យក​ម្នាក់​នេះ​មក​ចូលរួម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​កាន់​ឆ្នាំ Karim Benzema ​បាន​ជូន​ដំណឹង​ទៅ​កាន់​ថ្នាក់​លើ​ក្លឹប Real Madrid រួច​ជា​ស្រេច​ហើយ ថា​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ គេ​នឹង​ចាកចេញ ប្រសិន​ណា​ក្លឹប​សម្រេច​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ចេញ​ពី​ក្លឹប Borussia Dortmund។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Benzema មិន​ចង់​ឲ្យ​មាន​អ្នក​ថ្មី មក​លេង Role ប្រយុទ្ធ​កណ្តាល​ដូច​ជា​ខ្លួន​នោះ​ទេ ជា​ពិសេស​គឺ Erling Haaland ផ្ទាល់​តែ​ម្តង។ ក៏​ដោយសារ​កីឡាករ​បារាំង មិន​ចង់​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន និង​បារម្ភ ខ្លាច​ត្រូវ​ក្លាយ​ជា​តួ​រង ប្រសិន​ណា​មាន​វត្តមាន​យុវជន​សញ្ជាតិ​ន័រវេស​មក​ដល់ Bernabeu។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​យើង​មិន​ច្បាស់​ថា ការ​ចង់​បាន​របស់ Benzema នឹង​ត្រូវ​បាន​ប្រធាន​ក្លឹប​លោក Florentino Perez យល់​ព្រម​ឬ​អត់​ទេ ដ្បិត​អី​កត្តា​អាយុ​របស់​គេ ក៏​កាន់​តែ​រាង​ចំណាស់ ជ្រេ​ចូល​ ៣៤ ឆ្នាំ​ទៅ​ហើយ។ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Lyon ​បាន​មក​ចូលរួម​ជាមួយ​ក្លឹប​ស្តេច​ស Madrid កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០០៩ ពោល​គិត​មក​ទល់​ពេល​នេះ ឆ្លង​កាត់​រយៈ​ពេល​ជាង ១ ទសវត្ស​មក​ហើយ។ សរុប​ស្ថិតិ​នៃ​ការ​បង្ហាញ​ខ្លួន ៥៨៦ ប្រកួត គេ​រក​បាន ៣០៣ គ្រាប់​និង Assist ១៥៣ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​បង្វែរ​ទៅ​មើល យុវជន Erling Haaland ​ឯ​ណោះ​វិញ បើ​ទោះ​បី​គេ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ ២០២២ ​ក្នុង​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្ដាច់​កុងត្រា ឬ Release Clause ​ជាមួយ​ក្លឹប​អាណាព្យាបាល Dortmund នឹង​ត្រូវ​ចាប់​បើក​ដំណើរការ​ហើយ ជាមួយ​តម្លៃ​ផ្ទេរ​តែ ៦៨ លាន​ផោន​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មិន​ថា​តែ​ក្លឹប R.Madrid ឬ​ក្លឹប​យក្ស​ណា​ក៏​ដោយ ពួក​គេ​អាច​មាន​សិទ្ធ នាំ​យក​កីឡាករ​វ័យ ២១ ឆ្នាំ​មក​ចូលរួម នៅ​តម្លៃ​ទាប​ត្រឹម​ ៦៨ លាន​ផោន ឬ ៧៥ លាន​អឺរ៉ូ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ចរចា​តម្លៃ​អ្វី​ទៀត​នោះ​ទេ ជាមួយ​ភាគី​ក្លឹប Dortmund។ គុណភាព​របស់ Haaland រដូវ​កាល​នេះ នៅ​តែ​ឃើញ​ថា​ល្អ ដោយ ១៩ ប្រកួត រក​បាន ២២ គ្រាប់​និង Assist ៦ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​នេះ​ហើយ បើ​លោក Perez ដែល​ជា​ប្រធាន​ក្លឹប គិត​ថា ការ​នាំ​យក Haaland ជា​រឿង​ចាំ​បាច់ នោះ​ការ​បោះបង់ Benzema ក៏​ត្រូវ​តែ​ធ្វើ​ដូច​គ្នា។ តែ​វា​ក៏​ស៊ីសង​លើ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ផ្ទាល់ ព្រោះ​ក្រៅ​ពី Real តួ​យ៉ាង​មាន​ក្លឹប Barcelona, Man City, Man Utd, Chelsea, Bayern Munich និង PSG ជា​ដើម សុទ្ធ​តែ​ចាប់​ចិត្ត​មក​លើ​យុវជន​វ័យ ២១ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន MARCA ក្លឹប​ដែល​ចង់​បាន Haaland បើ​បូក​សរុប​កញ្ចប់​ត្រូវ​ចំណាយ ទាំង​លើ​តម្លៃ​ផ្ទេរ និង​ការ​ចាយវាយ​ផ្សេងៗ គឺ ត្រូវ​មាន​ថវិកា​យ៉ាង​ហោច​ណាស់ ២៩២ លាន​ផោន ឬ ៣៥០ លាន​អឺរ៉ូ។ នេះ​ដោយសារ​តែ​តម្លៃ​ផ្តាច់​កុងត្រា ៦៣ លាន​ផោន បូក​បន្ថែម​នឹង​ប្រាក់​ភាគលាភ​ត្រូវ​ផ្តល់​ឲ្យ​ភ្នាក់ងារ​រត់ការ​លោក Mino Raiola និង​ឪពុក​បង្កើត​របស់ Haaland ក៏​ដូច​ជា​ប្រាក់​ឈ្នួល លើ​កុងត្រា​រយៈ​ពេល ៦ ឆ្នាំ​ផ្សេង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក៏​មាន​ផ្លូវ​មួយ​ផ្សេង​ទៀត​ដែល R.Madrid អាច​ជ្រើសរើស ហើយ​នៅ​តែ​អាច​រក្សា​ជើង Benzema នោះ​គឺ​ជំនួស​ពី​ការ​យក Haaland ដោយ​ជ្រើស​ការ​យក Kylian Mbappe ពី​ក្លឹប PSG។ សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​បារាំង ក៏​នឹង​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដែល​មាន​ន័យ​ថា ក្លឹប​នឹង​មិន​ចាំ​បាច់​ចាយ​លុយ​សូម្បី​តែ​មួយ​សេន្ត​លើ​តម្លៃ​ផ្ទេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នាំ​យក Mbappe មក​ Bernabeu នេះ​សោត ក៏​នឹង​មិន​ធ្វើ​ឲ្យ Benzema មាន​ការ​ទើសទាល់​ចិត្ត​ដែរ ពោល​គឺ​ Mbappe អាច​លេង​តំណែង​ស្លាប ហើយ Benzema បន្ត​លេង​ប្រយុទ្ធ​កណ្តាល ដូច​ដែល​ពួក​គេ​ធ្លាប់​សហការ​គ្នា​យ៉ាង​ល្អ កំឡុង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT