លោក Antonio Conte បាននិយាយថានេះជាលើកដំបូងហើយក្នុងអាជីពដឹកនាំក្រុមរបស់លោក ដែលឃើញការផ្អាកប្រកួតការប្រកួតដោយសារតែមានកីឡាកររបួសច្រើនក្នុងក្រុម។
លោក Conte បានបញ្ជាក់ថាក្របខណ្ឌ Premier League កំពុងតែខូចខាតខ្លាំង ដោយសារតែក្រុមជាច្រើនផ្អាកការប្រកួត និងមានការប្រកួតមិនទៀងទាត់ទាល់តែសោះ។ ខណៈដែលការផ្អាកការប្រកួតនោះទៀតសោត មានហេតុផលខ្លះមិនសមរម្យឡើយ ជាក់ស្ដែងរឿងកីឡាកររបួសជាដើម។ ជាក់ស្ដែង ការប្រកួតទល់ Arsenal ត្រូវបានលើកពេល ក្រោមហេតុផលក្រុមនេះមានកីឡាកររបួសច្រើន កើតកូវីដ១៩ និងខ្លះជាប់លេងជម្រើសជាតិផង។ ដូច្នេះហើយ ទើបត្រូវលើកការប្រកួតទល់ Spurs សិន។
ហេតុផលនេះហើយ ទើបបានធ្វើឱ្យលោក Conte មិនសប្បាយចិត្តនោះទេ។ លោកនិយាយថានេះជាលើកដំបូងហើយក្នុងអាជីពដឹកនាំក្រុម ដែលក្លឹបអាចសុំផ្អាកការប្រកួតទល់ដៃគូបាន ដោយសារតែហេតុផលកីឡាកររបួសច្រើននោះ។ អ្នកចាត់ការអ៊ីតាលី និយាយថាបាល់ទាត់ បច្ចុប្បន្នហាក់ប្ដូរគោលជំហរទៅហើយ ព្រោះគ្រាន់តែកីឡាករក្នុងក្រុមរបួសច្រើនក៏អាចសុំពន្យាការប្រកួតបានដែរនោះ៕ ប្រភព៖