​ប្រធាន​ក្រុម និង​អ្នកចាត់ការ​ជម្រើស​ជាតិ​កម្ពុជា បោះ​ឆ្នោត​ឲ្យ​កីឡាករ​ណា​ខ្លះ នៅ​ពាន FIFA The Best?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាន​រង្វាន់​ឯកត្តជន​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ឬ​យើង​ស្គាល់​ថា The Best FIFA Men’s Player of The Year ទី​បំផុត​បាន​រក​ឃើញ​អ្នក​ឈ្នះ​ហើយ​កាល​ពី​ថ្ងៃ​ទី ១៧ ​មករា​កន្លង​ទៅ ដោយ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​ប៉ូឡូញ កីឡាករ Robert Lewandowski។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​បាន​បញ្ជាក់​កាល​ពី​សព្វ​មួយ​ដង សម្រាប់​លទ្ធផល​អ្នក​ឈ្នះ​ពាន The Best របស់ FIFA គឺ​សម្រេច​ផ្អែក​តាម​សំឡេង​គាំទ្រ​ជា ៤ ​ផ្នែក ដោយ​មាន​អ្នក​តំណាង​ស្ថាប័ន​សារព័ត៌មាន ប្រធាន​ក្រុម អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ ដែល​មាន​ឈ្មោះ​ជា​សមាជិក​របស់ FIFA ក៏​ដូច​ជា​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​លើ​គេហទំព័រ​ផ្លូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​អ្នក​មាន​ដឹង​ទេ​ថា តើ​បុគ្គល​ទាំង ៣ រូប​ តំណាង​ឲ្យ​កម្ពុជា សម្រាប់​ពាន The Best ឆ្នាំ ២០២១ ពួក​គាត់​បោះឆ្នោត​ឲ្យ​នរណា​ខ្លះ? បើ​តាម​ទិន្នន័យ​ស្រង់​ចេញ​ពី​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ MARCA យើង​ធ្វើ​ការ​បង្ហាញ​ចម្លើយ​ដូច​ត​ទៅ៖ (បញ្ជាក់ អ្នក​ឈរ​ឈ្មោះ​ទី ១ បាន ៥ ពិន្ទុ អ្នក​ទី​ ២ បាន ៣ ពិន្ទុ និង​អ្នក​ទី ៣ បាន ១ ពិន្ទុ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​ឲ្យ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កីឡាករ សឿយ វិសាល ជ្រើស​យក​ Robert Lewandowski, Jorginho និង N’Golo Kante
តំណាង​ឲ្យ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Ryu Hirose ជ្រើស​យក Robert Lewandowski, Kylian Mbappe និង Mohamed Salah
តំណាង​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​កម្ពុជា លោក អុឹង ចំរើន ជ្រើស​យក Robert Lewandowski, Lionel Messi និង ​Mohamed Salah

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​យើង​ក៏​នឹង​បន្ត ធ្វើ​ការ​បង្ហាញ​នូវ​លទ្ធផល​បោះឆ្នោត​ចេញ​ពី​ប្រធាន និង​អ្នកចាត់ការ​នៃ​ក្រុម​ជម្រើស​ជាតិ​កំពូល​ទាំង ៥ ​ផ្សេង​ទៀត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​បែលហ្សិក កីឡាករ Eden Hazard ជ្រើស​យក Karim Benzema, Kevin de Bruyne និង Jorginho
រី​ឯ​អ្នកចាត់ការ​បែលហ្សិក លោក Roberto Martinez ជ្រើស​យក Kevin de Bruyne, Jorginho និង Robert Lewandowski

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​ កីឡាករ Hugo Lloris និង​អ្នកចាត់ការ​បារាំង លោក Didier Deschamps ជ្រើស​យក​ដូច​គ្នា មាន Karim Benzema, Kylian Mbappe និង N’Golo Kante

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​ប្រេស៊ីល កីឡាករ Thiago Silva ជ្រើស​យក Neymar, Robert Lewandowski និង Jorginho
រី​ឯ​អ្នកចាត់ការ​ប្រេស៊ីល លោក Adenor Bachi ជ្រើស​យក Robert Lewandowski, Mohamed Salah និង Karim Benzema

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ជ្រើស​យក Robert Lewandowski, N’Golo Kante និង Jorginho
រី​ឯ​អ្នកចាត់ការ​ព័រទុយហ្គាល់ លោក Fernando Santos ជ្រើស​យក N’Golo Kante, Jorginho និង Robert Lewandowski

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​អាហ្សង់ទីន Lionel Messi ជ្រើស​យក Neymar, Kylian Mbappe និង Karim Benzema
រី​ឯ​អ្នកចាត់ការ​អាហ្សង់ទីន លោក Lionel Scaloni ជ្រើស​យក Lionel Messi, Kylian Mbappe និង Neymar៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT