ក្រុមBrentford បានផ្ដល់សំណើរចង់បានខ្សែបម្រើ Christian Eriksen មករួមក្រុមនៅខែមករានេះ ដោយផ្ដល់កុងត្រាឱ្យរយៈពេល៦ខែ។
Eriksen ដែលមានបញ្ហាបេះដូងរហូតដល់ត្រូវក្រុម Inter Milan ដកឈ្មោះចេញនោះ ពេលនេះត្រូវបានក្លឹបនៅអង់គ្លេសចាប់អារម្មណ៍ហើយគឺក្រុម Brentford។ ដោយក្លឹបនៅលីគកំពូលអង់គ្លេសមួយនេះ បានផ្ដល់សំណើរ៦ខែដល់អតីតកីឡាករ Spurs ប្រសិនបើរូបគេយល់ព្រមមកលេងជាមួយ។ ប្រសិនបើរយៈពេលនេះ មិនមានបញ្ហាអ្វីហើយរូបគេលេងបានល្អ នោះក្រុម Brentford នឹងបន្ថែមកុងត្រារយៈពេលវែងឱ្យគេទៀត។
យ៉ាងណាមិញសំណើរខាងលើមិនទាន់ទទួលបានការយល់ព្រមពី Eriksen នៅឡើយទេ ដោយសារតែរូបគេមានជម្រើសច្រើន ព្រោះក៏នៅមានក្លឹបច្រើនទៀតចង់បានគេដែរ។ ការសម្រេចចិត្តនឹងធ្វើឡើងនៅចុងខែមករាឯណោះ ដែលជាទីបញ្ចប់នៃការដោះដូរកីឡាករពាក់កណ្ដាលរដូវកាល៕ ប្រភព៖ DAILYMAIL