ក្រសួងសង្គមកិច្ច បង្កើត​គោលការចំនួន ៧ គាំទ្រស៊ីហ្គេម២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​លើសេចក្ដីសម្រេចស្ដីពីការង្កើតគណៈកម្មការ ដើម្បីចូលរួមគាំទ្រ និង​អនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលដៅ និងតួនាទីភារកិច្ចរបស់គណៈកម្មការនេះ មានដូចជា៖
១-សម្របសម្រួល និងជាជំនួយរដ្ឋបាលជូនឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាអនុប្រធាន CAMSOC និង CAMAPGOC។
២- ផ្សព្វផ្សាយខ្លឹមសារ និងចែកចាយខិតប័ណ្ណរបស់ CAMSOC និង CAMAPGOC ជូនមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- រៀបចំកិច្ចប្រជុំ សិក្ខាសាលា ឬបណ្ដុះបណ្ដាល ដើម្បីចែករំលែកព័ត៌មានរបស់ CAMSOC និង CAMAPGOC។
៤-សហការជាមួយ CAMSOC និង CAMAPGOC អង្គការជាតិ និងអន្ដរជាតិ បម្រើការក្នុងវិស័យជនមានពិការភាព ដើម្បីរៀបចំយុទ្ធសាស្ដ្រចូលរួមមុនព្រឹត្តិការណ៍ ក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-ចូលរួមសហការជាមួយអង្គការជាតិ អន្ដរជាតិ និងមណ្ឌលជនពិការក្នុងការរៀបចំលេងកីឡា ដើម្បីសុខភាព ចូលរួមប្រកួត និងក្នុងនាមជាម្ចាស់ផ្ទះតាមគោលការណ៍ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ»។
៦-រៀបចំចងក្រងឯកសាររបាយការណ៍ និងបោះពុម្ពសៀវភៅប្រវត្តិសាស្ដ្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ និងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧-រៀបចំផែនការសកម្មភាព និងកៀគរមូលនិធិគាំទ្រដើម្បីមានលទ្ធភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាព។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT