U-17 កម្ពុជា នឹងបង្ហាញខ្លួនក្នុងពានរង្វាន់ JENEY’s 2018 Japan-Mekong U-17 Football Tournament

តាមកាលវិភាគប្រកួតនៃព្រឹត្តិការណ៍បាល់ទាត់មួយដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ពោលគឺក្រុមជម្រើសជាតិកម្ពុជា U-17 នឹងត្រូវចូលរួមក្នុងការប្រកួតពានរង្វាន់ JENEY’s 2018 Japan-Mekong U-17 Football Tournament ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែ តុលាខាងមុខនេះ ។

កម្ពុជា ស្ថិតនៅក្នុងពូល B រួមជាមួយ មីយ៉ាន់ម៉ា វៀតណាម និងម្ចាស់ផ្ទះជប៉ុន ខណៈដែលពូល A មានដូចជា ក្រុមបាល់ទាត់វិទ្យាល័យ Shoshi របស់ជប៉ុន ជម្រើសជាតិថៃ U-17, ក្លិប Bellmare និង ឡាវ ។

ការប្រកួតបើកឆាក កម្ពុជា នឹងត្រូវជួបជប៉ុន នៅថ្ងៃទី ៥ ខែ តុលា វេលាម៉ោង ២រសៀល (ម៉ោងនៅជប៉ុន) ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT