Hazard ៖ ​ខ្ញុំចង់​ឈ្នះ​ពាន ​មិន​មែន​ចង់​ប្រៀបធៀប​ជាមួយ Messi ​ឬRonaldo ទេ

Eden Hazard ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា​ឈប់​យក​រូបគេ​ទៅ​ប្រៀប​ជាមួយ Lionel Messi ​ឬ Cristiano Ronaldo ​ទៀត​ទៅ ​ព្រោះ​ខ្លួន​គ្រាន់​តែ​ប្រឹង​លេង​ឱ្យ​ល្អ  និង​ឈ្នះ​ពាន​រង្វាន់​ប៉ុណ្ណោះ។

ខ្សែ​បម្រើ​ខាង​លើ ​កំពុង​បង្ហាញ​សមត្ថភាព​ល្អ​ខ្លាំង​មែនទែន ​ឱ្យ​ក្រុម Chelsea ​នា​រដូវ​កាល​នេះ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​រូបគេ​នេះ​ហើយ ​ដែល​ជា​អ្នក​បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​របស់ Liverpool ​បាន​កាល​លេង​នៅ league Cup ​ដោយ​រក​​បាន​១​គ្រាប់ ​ឈ្នះ​ក្នុង​លទ្ធផល ២-១។ ការ​ធ្វើ​បាន​ល្អ​នេះ ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​ចាប់​ផ្ដើម​ប្រៀបធៀប​រូបគេ​ជាមួយ​កីឡាករ​២​នាក់​ទៀត ​គឺ Messi ​និង Ronaldo ​។

ចំពោះ​រឿង​នេះ ​កីឡាករ​ឆ្នើម​រូប​នេះ ​បាន​និយាយ​ដែរ​ថា​៖ “ដោយ​សារ​ខ្ញុំ តែង​រក​គ្រាប់​បាល់​បាន​ទើប ​ពួកគេ​តែង​និយាយ​ពី​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម ​ជួយ​ក្រុម​ឱ្យ​អស់​ពី​លទ្ធផល។ ចំពោះ​ការ​ប្រជែង ឬ​ប្រៀបធៀប​ជាមួយ​អ្នក​ផ្សេង​នោះ ​សូម​កុំ​ធ្វើ​វា​អី។ គោល​បំណង​របស់​ខ្ញុំ គឺ​ឈ្នះ​ពាន​រង្វាន់”៕ ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT