បើ Mbappe មក​អត់​អី​ទេ តែ​បើ​ម្នាក់​នេះ​មក នោះ Benzema នឹង​ដើរ​ចេញ​ពី Real Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ Karim Benzema អាច​នឹង​ឈាន​ដល់​ផ្លូវ​បំបែក​នៅ​រដូវ​ក្តៅ​ខាង​មុខ ប្រសិន​ណា​ជា​ក្លឹប​អាណាព្យាបាល​របស់​ខ្លួន នាំ​យក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Erling Haaland ចេញ​ពី Borussia Dortmund បាន​សម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា គោលដៅ​ធំ ២ របស់​ប្រធាន​ក្លឹប​លោក Florentino Perez ចង់​នាំ​យក​មក​ទឹកដី Bernabeu គឺ​រវាង Erling Haaland និង​ Kylian Mbappe តែ​ក្លឹប​ក៏​មិន​ច្បាស់​ថា អាច​នឹង​យក​បាន​ទាំង​ពីរ ឬ​យក​បាន​តែ​មួយ​ហើយ​ជា​នរណា​នោះ​ដែរ។ តែ​យ៉ាង​ណា​សម្រាប់​ខ្ញី​ចាស់​នៅ​អធិរាជ​ស គឺ Benzema បាន​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់​ហើយ​ថា បើ Mbappe នោះ​មិន​អី​ទេ តែ​បើ​ជា Haaland នោះ​គេ​នឹង​ចាកចេញ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយ​សារ​តែ​ប្រសិន​ជា Mbappe នោះ​គេ​មាន​ការ​យល់​ចិត្ត​គ្នា​ស្រាប់​លើ​ទីលាន ដោយសារ​ធ្លាប់​លេង​រួម​គ្នា នៅ​ឯ​ក្រុម​ជម្រើស​ជាតិ​បារាំង តែ​ជាមួយ​វត្តមាន​កីឡាករ​ន័រវេស សម្រាប់​ខ្សែ​ប្រយុទ្ធ​ Benzema គឺ​មិន​សូវ​ជា​ពេញ​ចិត្ត​ប៉ុន្មាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា នេះ​ក៏​អាច​ជា​ហេតុផល​ដែល Benzema ​មិន​ទាន់​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ផង​ដែរ ដ្បិត​អី​សុពលភាព​កុងត្រា​នៅ​សល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ អ៊ីចឹង​ប្រហែល​ជា​រៀម​ច្បង​ខាង​លើ រង់ចាំ​អុត​មើល​សិន​ថា​តើ Madrid នឹង​យក​មួយ​ណា រវាង Mbappe ឬ​ក៏ Haaland?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT