ទាល់​ខ្លាំង​ហើយ Chelsea រត់​ទៅ​ខ្ចី​ជើង​កីឡាករ​នៅ PSG ម្នាក់ មក​បំពេញ​ចន្លោះ​ការពារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​តោ​ខៀវ Chelsea បន្ទាប់​ពី​ជួប​បញ្ហា​របួស Ben Chilwell និង Reece James ក៏​នាំ​ឲ្យ​ពួក​គេ​កំពុង​វិលវល់​ខ្លាំង​នៅ​តំបន់​ការពារ ព្រោះ​អី​ជាក់ស្តែង​ដូច​តំណែង​ស្លាប​ឆ្វេង សល់​តែ Marcos Alonso មួយ​ប៉ុណ្ណោះ ដូច្នេះ​បើ​មាន​បញ្ហា​អ្វី​បន្ត​ទៀត គឺ​ប្រាកដ​ជា​វីវរ​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួន​ពេល​ដែល​ក្លឹប​កំពុង​ដាក់​គោលដៅ​ប្រជែង​ពាន Premier League រដូវ​កាល​នេះ​ផង ក៏​នាំ​ឲ្យ​តម្រូវ​ការ​ លើ​ការ​នាំ​យក​អ្នក​ថ្មី មក​បំពេញ​តំបន់​ការពារ គឺ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​តែ​ធ្វើ សម្រាប់​ទីផ្សារ​ដោះដូរ​ខែ​មករា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Sky Sports News ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel បាន​ចាប់​អារម្មណ៍ ចង់​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ​សិន ពី​ភាគី​ក្លឹប PSG ជុំវិញ​ការ​នាំ​យក​កីឡាករ Layvin Kurzawa ដើម្បី​មក​ស្រកួរ​ ក្នុង​ករណី Marcos Alonso មាន​បញ្ហា​ដោយ​ប្រការ​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ របស់ PSG រាប់​បាន​ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​ហើយ ដោយ​បាន​ចុះ​ហត្ថលេខា​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ កាល​ពី ឆ្នាំ ២០២០ កន្លង​ទៅ។ តែ​យ៉ាង​ណា​រដូវ​កាល ២០២១/២២ គេ​សឹង​តែ​មិន​បាន​លេង​ទាល់​តែ​សោះ ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino ដូច្នេះ​ហើយ​ទើប​ជំរុញ​ចិត្ត​អតីត​គ្រូ​ចាស់​លោក Tuchel ចង់​បាន​គេ​មក Stamford Bridge ​ខ្លាំង​ម្លឹងៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sky Sports News

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT