Barcelona ចង់​ឲ្យ​ប្រាក់​ប៉ុណ្ណេះ ដើម្បី​ថ្ពក់​យក Firmino ចេញ​ពី Liverpool

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Roberto Firmino បើ​ទោះ​បី​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ ឃើញ​ធ្វើ​មិន​សូវ​បាន​ល្អ តែ​យ៉ាង​ណា​សមត្ថភាព​របស់​គេ នៅ​តែ​ទាក់​ចិត្ត​ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez គឺ Barcelona ហើយ​ថែម​ទាំង​ចង់​បើក​ការ​ចរចា​ច្បាស់លាស់​មួយ នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​បុរស​វ័យ ៣០ ឆ្នាំ គេ​មិន​សូវ​បាន​លេង​ជាប់លាប់​ទេ ជា​ពិសេស​ក្រោយ Diogo Jota មក​ចូលរួម​នៅ​ហង្ស។ ជាក់ស្តែង​រដូវ​កាល ២០២១/២២ សរុប​ ២២ ប្រកួត​នៅ​លីគ សម្រាប់​កីឡាករ​ប្រេស៊ីល​ទើប​ជាប់​ជម្រើស​ដំបូង ៥ លើក​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ក៏​ទំនង​ជា​ព្រម​បើក​ផ្លូវ​ឲ្យ Firmino ចាកចេញ​ផង​ដែរ ហើយ​ឥឡូវ Barcelona ក៏​បាន​ដាក់​សំណើ​ច្បាស់លាស់​មួយ​ទៅ​ហើយ គឺ​សុំ​ត្រឹម​តម្លៃ​ខ្លួន ១៦,៥ លាន​ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា ក្លឹប​ Liverpool យល់​ព្រម​ឬ​អត់​ទេ ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​កណ្តាល​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ សរុប​ការ​បង្ហាញ​ខ្លួន ៣១០ ប្រកួត រក​បាន ៩៤ គ្រាប់​និង Assist ៧៣ លើក ចាប់​តាំង​ការ​ផ្ទេរ​ចេញ​ពី Hoffenheim នៅ​ឆ្នាំ ២០១៥៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT