ក្រុមអធិរាជស Real Madrid បានយកឈ្នះពានរង្វាន់ Spanish Super Cup ហើយ ក្រោយពីយកឈ្នះលើក្រុម Athletic Club ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។
សម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ ក្រុម Real Madrid ធ្វើបានល្អណាស់។ នៅតង់ទី១ ពួកគេបានបើកការនាំមុខ១គ្រាប់មុន ដោយខ្សែបម្រើ Luka Modric ជាអ្នកធ្វើបានសម្រេេចនៅនាទី៣៨។ ខណៈដែលតង់ទី២ នៅនាទី៥២ ខ្សែប្រយុទ្ធ Karim Benzema ក៏ថែមបានគ្រាប់ទី២ទៀត ដោយបាល់ប៉េណាល់ទី។ នៅនាទី៨៩ Raul Garcia មានឱកាសរកគ្រាប់បាល់ពីក្រោយ១គ្រាប់ឱ្យ Athletic Club ដែរ ដោយបាល់ប៉េណាល់ទី ប៉ុន្តែរូបគេទាត់មិនចូលទៅវិញ។
ចប់ការប្រកួត ក្រុម Real Madrid បានយកឈ្នះលើក្រុម Athletico Club ក្នុងលទ្ធផល ២-០ លើកពានរង្វាន់ Spanish Super Cup បានសម្រេច៕ប្រភព Marca