ខ្សែបម្រើ Philippe Coutinho ស៊ុតចុងម៉ោងជួយក្រុម Aston Villa តាមស្មើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-២។
ក្រុមបិសាចក្រហមនាំមុខលើក្រុម Aston Villa បានដល់ទៅ២គ្រាប់ទៅហើយ ប៉ុន្ដែនៅចុងម៉ោងបែរជាភ្លាត់ឱ្យក្រុមរបស់លោក Gerrard តាមស្មើវិញបាន។ ដោយ២គ្រាប់របស់ក្រុមលោក Ralf Rangnick រកបានដោយខ្សែបម្រើ Bruno ទាំង២គ្រាប់តែម្ដង។ ខណៈដែល២គ្រាប់របស់ក្រុម Aston វិញ រកបានដោយ Ramsey នៅនាទី៧៧ និង Coutinho នៅនាទី៨១។
ក្នុងការវិលត្រលប់មកលេងនៅ Premier League វិញនេះ គេសង្កេតឃើញថា Coutinho ហាក់រកឃើញទម្រង់លេងល្អរបស់ខ្លួនវិញទៅហើយ។ អ្នកគាំទ្របានចាត់ទុកថាកីឡាករប្រេស៊ីលនេះ គឺសម្រាប់តែពានរង្វាន់ Premier League តែម្ដង៕ប្រភព Dailymail