Barnes ថា Liverpool គួរ​តែ​នាំ​យក​កីឡាករ​គោលដៅ ២ រូប​នេះ ទោះ​មិន​អាច​សម្រេច​នៅ​ខែ​មករា

អតីត​វីរបុរស​នៃ​ក្លឹប​ហង្ស​ក្រហម Liverpool លោក John Barnes បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp គួរ​ណា​តែ​ពង្រឹង​តំបន់​បម្រើ តាម​រយៈ​ការ​នាំ​យក​កីឡាករ​វ័យ​ក្មេង ២ រូប បើ​ទោះ​បី​មិន​អាច​សម្រេច​ទៅ​បាន​នៅ​ខែ​មករា​នេះ​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​យុវជន​នៃ​ក្លឹប Borussia Dortmund និង​ក្លឹប Brighton។ ដោយ​តាម​រយៈ​ការ​លើក​ឡើង​របស់ Barnes និយាយ៖ “Jude Belling គឺ​នឹង​ក្លាយ​ជា​ការ​នាំ​យក​ដ៏​ល្អ​មួយ​សម្រាប់ Liverpool តែ​ខ្ញុំ​មើល​មិន​ឃើញ​គេ​អាច​មក​ចូលរួម​នៅ​ខែ​មករា​នេះ​ទេ ដូច​គ្នា​ទៅ​នឹង Yves Bissouma នៅ​ឯ​ក្លឹប Brighton គេ​ក៏​សក្តិសម​នឹង​របៀប​លេង​របស់​ Liverpool មួយ​ក្នុង​ចំណោម​ខ្សែ​បម្រើ​តាំង​បី​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ពួក​គេ​គឺ​ជា​អនាគត​របស់​ក្លឹប តែ​មិន​អាច​យក​បាន​នៅ​ខែ​មករា​នេះ​ទេ ជា​រួម​មក Bellingham និង Bissouma អ្នក​ទាំង​ពីរ គេ​សក្តិសម​នឹង​របៀប​លេង​នៅ Liverpool តែ​បើ​និយាយ​ពី​ក្លឹប​ផ្សេង គឺ​គេ​អាច​មើល​ឃើញ​ជម្រើស​ផ្សេង​ទៀត”។ រំឭក​ថា Bellingham នៅ​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ អាច​មាន​តម្លៃ​ផ្ទេរ ៧៥ លាន​អឺរ៉ូ ស្រប​ពេល​ដែល Bissouma ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ អាច​មាន​តម្លៃ​ផ្ទេរ ២៥ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT