យប់នេះ​មាន Coutinho ចូល​លេង​ឬ​អត់? គ្រូ​ធំ Gerrard ស្រាប់​តែ​ឆ្លើយ​បែប​នេះ

Aston Villa នឹង​ត្រូវ​ប្រកួត​ទល់ Man Utd នៅ​វេលា​យប់​នេះ ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ គិត​ត្រឹម​ជុំ​ទី ១៩ United ឈរ​លេខ ៧ មាន ៣១ ពិន្ទុ ខណៈ​ដែល Villa មាន ២២ ពិន្ទុ ឈរ​លេខ ១៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អ្វី​ដែល​គេ​ចង់​ឃើញ​បំផុត​នោះ គឺ​វត្តមាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ថ្មី Philippe Coutinho ដែល​ទើប​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ចេញ​ពី Barcelona មក​រួម​ក្លឹប​ជាមួយ​អតីត​មិត្ត​ចាស់ ក្នុង​នាម​ជា​គ្រូ​និង​សិស្ស​គឺ​លោក Steven Gerrard។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​អំពី​ការ​ដែល​អាច​មាន​វត្តមាន កីឡាករ​ប្រេស៊ីល​ឬ​អត់​នៅ​យប់​នេះ ក៏​ស្រាប់​តែ Gerrard បញ្ជាក់​ច្បាស់ មិន​ថា​តែ Coutinho និង Lucas Digne គឺ​សុទ្ធ​តែ​ត្រៀម​ខ្លួន​រួចរាល់ ជា​រួម​គឺ​អាច​នឹង​បាន​ចូល​លេង គ្រាន់​មិន​បញ្ជាក់​ថា​ជាប់​ជម្រើស​ដំបូង ឬ​អង្គុយ​បម្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Gerrard និយាយ​មុន​បើក​ការ​ប្រកួត៖ “អ្នក​ទាំង​ពីរ [Coutinho និង Digne] មាន​ឈ្មោះ​លេង​ដូច​គ្នា​សម្រាប់​ប្រកួត​ខាង​មុខ​នេះ តែ​យ៉ាង​ណា Coutinho គេ​មិន​ជា​ទាន់​រៀប​ខ្លួន​ពេញ​លក្ខណៈ​នោះ​ទេ ព្រោះ​គេ​បាន​ហ្វឹកហាត់​ច្រើន​ទាំង​កាល​នៅ Barcelona ក៏​ដូច​ជា​មក​ដល់​ទី​នេះ មាន​ការ​នឿយហត់ នៅ​ស្ថានភាព​កូវីដ​កំពុង​រីករាល​ដាល​ផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​សង្កត់​ធ្ងន់​ថា៖ “វា​ជា​រឿង​ល្អ​ដែល​មាន Coutinho នៅ​ទី​នេះ ហើយ​ឥឡូវ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ ក្នុង​ការ​ជួយ​ឲ្យ​គេ​សម្រប​នឹង​ការ​លេង​នៅ​ទី​នេះ ក៏​ដូច​ជា​នាំ​ឲ្យ​គេ​រីករាយ​នឹង​ការ​លេង​បាល់ទាត់​សារ​ជា​ថ្មី”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT