Rangnick ថា​អត់​មាន​គម្រោង ចាត់​តាំង Ronaldo ជា​ប្រធាន​ក្រុម​ពេញ​សិទ្ធ​ទេ

កន្លង​មក​គេ​ឃើញ Cristiano Ronaldo បាន​ពាក់​ផ្លាក​ប្រធាន​ក្រុម​ជំនួស Harry Maguire តែ​យ៉ាង​ណា​នៅ​ប្រកួត​បន្ទាប់​នេះ ប្រសិន​ជា​វត្តមាន​ខ្សែ​ការពារ​ខាង​លើ​ត្រលប់​មក​វិញ នោះ​ក៏​នឹង​ប្រគល់​តំណែង​ជា​ប្រធាន​ក្រុម​ទៅ​ឲ្យ​គេ​វិញ​ដដែល ពោល​នឹង​ពុំ​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​មុន​ដល់​ការ​ប្រកួត ដែល Man Utd ត្រូវ​ប៉ះ Aston Villa នៅ​ចុង​សប្តាហ៍​នេះ អ្នកចាត់ការ​លោក Ralf Rangnick បាន​បញ្ជាក់៖ “ពេល​នេះ ខ្ញុំ​មើល​មិន​ឃើញ​ហេតុផល​ណា​មួយ ដែល​ត្រូវ​ផ្លាស់ប្តូរ​ទេ ហើយ Harry គេ​នឹង​នៅ​តែ​បន្ត​ជា​ប្រធាន​ក្រុម​ដដែល ដោយ​វា​ជា​រឿង​ធម្មតា​ទេ បើ​គេ​អត់​បាន​លេង ដូច្នេះ​អ្នក​ផ្សេង​នឹង​មក​ជំនួស​បណ្តោះ​អាសន្ន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ការ​ផ្លាស់ប្តូរ​នេះ​ វា​ស៊ីសង​លើ​កីឡាករ​ណា​ដែល​ត្រូវ​លេង ដោយ​មិន​មែន​តែ Cristiano ទេ ជាក់ស្តែង​យើង​ក៏​មាន Edinson Cavani ក៏​ដូច​ជា​កីឡាករ​ឯ​ទៀត David de Gea, Victor Lindelof និង Bruno Fernandes ជា​ដើម ពោល​សុទ្ធ​ជា​កីឡាករ​មាន​បទពិសោធន៍​ក្រាស់ក្រែល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា Aston Villa នឹង​ត្រូវ​ប្រកួត​ទល់ Man Utd នៅ​វេលា​យប់​នេះ ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ គិត​ត្រឹម​ជុំ​ទី ១៩ United ឈរ​លេខ ៧ មាន ៣១ ពិន្ទុ ខណៈ​ដែល Villa មាន ២២ ពិន្ទុ ឈរ​លេខ ១៤៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT