ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Supercopa កីឡាករ R.Madrid រូប​នេះ នឹង​នៅ​បន្ត​អវត្តមាន

បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ Barcelona កាល​ពី​វគ្គ ៤ ​ក្រុម​ចុង​ក្រោយ ក៏​សម្រេច​រុញ​ឲ្យ​ក្លឹប​អធិរាជ​ស Real Madrid ត្រូវ​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ តតាំង​សត្រូវ​ចាស់ Athletic Bilbao នៅ​វេលា​ម៉ោង ០១:៣០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៧ ​មករា ឆ្នាំ ២០២២ ខាង​មុខ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​យើង​ទទួល​បាន​ដំណឹង​ជា​មុន ថា​ប្រកួត​ពាន Supercopa de Espana ឬ​ពាន Super cup ប្រចាំ​ប្រទេស​អេស្ប៉ាញ ​វគ្គ​ដ៏​សំខាន់​នេះ គឺ R.Madrid នឹង​នៅ​តែ​បន្ត​អវត្តមាន​ខ្សែ​ការពារ​ឆ្នើម David Alaba ដោយ​គេ​បាន​ខកខាន​តាំង​ពី​ប្រកួត​វគ្គ ៤ ​ក្រុម ដោយ​សារ​បញ្ហា​របួស​សរសៃពួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ​ថា បុរស​វ័យ ២៩ ឆ្នាំ នឹង​មិន​អាច​រៀបចំ​ខ្លួន​ចូលរួម​ទាន់​ពេលវេលា​ទេ ពោល​នឹង​បន្ត​សម្រាក​ ដើម្បី​ព្យាបាល​របួស​របស់​ខ្លួន​នៅ​ឯ​ទឹកដី​អេស្ប៉ាញ ហើយ​សូម្បី​ប្រកួត​ប៉ះ Elche នៅ​ពាន Copa del Rey រំលង​នោះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក៏​មិន​ប្រាកដ​ប្រជា​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ទៅ​តំបន់​ការពារ​របស់ Real Madrid ក៏​មិន​ពេញ​ជើង​ល្អ​ដែរ ដោយ​សូម្បី​ការពារ​ស្លាប Dani Carvajal ក៏​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩ ដូច្នេះ​ ៤ រូប​ខាង​ក្រោយ ទំនង​ជា​ប្រើប្រាស់ Lucas Vazquez ទៅ​ជំនួស Carvajal ហើយ​ស្លាប​ឆ្វេង​ប្រើ Ferland Mendy និង​កណ្តាល​មាន Nacho ក៏​ដូច​ជា Eder Militao៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT