ខ្សែ​ប្រយុទ្ធ​គូទ​ទយ​ Raheem Sterling ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​នៅ Premier League

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រចាំ​ខែ​ធ្នូ នៅ​ក្របខ័ណ្ឌ Premier League ពាន​ឯកត្តជន​នាម​កីឡាករ​ល្អ​បំផុត គឺ​បាន​ប្រកាស​ចេញ​មក​ហើយ ដោយ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Manchester City គឺ Raheem Sterling។ បុរស​វ័យ ២៧ ឆ្នាំ បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅ​ការ​លេង ៥ ប្រកួត​ឲ្យ​ក្រុម​លោក Pep Guardiola ហើយ​គេ​អាច​រក​បាន​ដល់​ទៅ ៥ គ្រាប់​និង Assist ១ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុង​ពេល​នោះ គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ទី ៣២ នៅ​​ប្រវត្តិសាស្រ្ត Premier League អាច​រក​បាន ១០០ គ្រាប់​ផង​ដែរ ពោល​នៅ​ការ​ប្រកួត ដែល City យក​ឈ្នះ Wolves ១-០។ បញ្ជាក់​ថា​នេះ​គឺ​ជា​លើក​ទី ៣ ហើយ​ក្នុង​អាជីព​របស់​កីឡាករ​អង់គ្លេស ដែល​បាន​ឈ្នះ​ពាន​រង្វាន់ កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ ដោយ​អតីតកាល​ធ្លាប់​ឈ្នះ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦ និង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈ្នះ​សារ​នេះ គេ​បាន​នាំ​មុខ ទៅ​លើ​បេក្ខភាព​ឯ​ទៀត​ដូច​ជា Gabriel Martinelli, Martin Odegaard, Mason Mount, James Maddison, Son Heung-min និង Joao Cancelo ដែល​សុទ្ធ​សឹង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ប្រចាំ​ខែ​ធ្នូ។ គួរ​ឲ្យ​ដឹង ប្រកួត​បន្ទាប់​របស់​ក្លឹប​ Man City នឹង​ត្រូវ​ប៉ះ Chelsea នៅ​ល្ងាច​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ១៩:៣០ នាទី មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT