កីឡាករ Chelsea មួយ​រូប តេស្ត​ឃើញ​មាន​ផ្ទុក​កូវីដ មុន​ការ​ប្រកួត​ទល់ M.City មក​ដល់

នៅ​វេលា​ម៉ោង ១៩:៣០ នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី ១៥ ​មករា ក្លឹប​មេឃ​ខៀវ Man City នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​តោ​ខៀវ Chelsea ដែល​នេះ​ជា​ជំនួប​ដ៏​ពិសេស​មួយ​ ប្រចាំ​សប្តាហ៍​នៅ Premier League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មុន​ឈាន​ដល់​ការ​ប្រកួត តាម​រយៈ​ការ​ឲ្យ​ដឹង​ពី​លោក Thomas Tuchel ជា​អ្នកចាត់ការ បាន​បញ្ជាក់​ជា​មុន កូន​ក្រុម​របស់​ខ្លួន គឺ Andreas Christensen នឹង​ពុំ​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត​ទេ ក៏​ដោយសារ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។ កន្លង​មក​នៅ​ប្រកួត​យក​ឈ្នះ Spurs នៃ​ពាន EFL Cup គឺ​មាន​វត្តមាន​កីឡាករ​វ័យ ២៥ ឆ្នាំ តែ​យ៉ាង​ណា​មក​ដល់​ប្រកួត​បន្ទាប់​នេះ នឹង​មិន​មាន​វត្តមាន​គេ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ថា មិន​ត្រឹម​តែ​ខកខាន​ការ​ប្រកួត​នៅ​ឯ​ទឹកដី Etihad ទេ ទៀត​សោត​ក៏​ទំនង​ជា​បន្ត​អវត្តមាន​នៅ​ប្រកួត​ទល់ Brighton នា​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៩ មករា​ផង​ដែរ ពោល​ប្រហែល​ដល់​ប្រកួត​ទល់ Spurs នា​ថ្ងៃ​ទី ២៣ ​ទើប​រំពឹង​អាច​ត្រលប់​មក​វិញ។ គួរ​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​គេ​សេសសល់​កុងត្រា​ជាមួយ​តោ​ខៀវ ត្រឹម​ចុង​ខែ​មិថុនា​ខាង​មុខ​ប៉ុណ្ណោះ ហើយ​មិន​មាន​ដំណឹង​​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឡើយ ខណៈ​ក្លឹប​បន្ទាប់​ អាច​ជា​នឹង​ទៅ​ចូលរួម​ជាមួយ​ Dortmund៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT