Atletico សម្លឹង​ឃើញ​កីឡាករ​នៅ Man Utd ចង់​យក​មក​ជំនួស​ការ​ចាកចេញ​របស់ Trippier

ក្លឹប Atletico Madrid ទើប​តែ​សម្រេច​ការ​ផ្ទេរ​ចេញ​កីឡាករ​សំខាន់ Kieran Trippier ទៅ​ឲ្យ​ក្លឹប Newcastle United កាល​ពី​ពេល​កន្លង​ទៅ ហើយ​ឥឡូវ​ក៏​ទទួល​ដំណឹង​ថា ក្រុម​ការពារ​ជើង​ឯក La Liga បាន​មើល​ឃើញ​គោលដៅ​ ដែល​បម្រុង​នឹង​យក​មក​ជំនួស​កន្លែង​កីឡាករ​អង់គ្លេស​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Diogo Dalot នៃ​ក្លឹប Man Utd ដែល​គេ​ជា​កីឡាករ​លេង​តំណែង​ការពារ​ស្លាប​ស្តាំ តែ​ជាមួយ​បិសាច​ក្រហម គេ​ត្រឹម​ជា​ជម្រើស​ទី​ពីរ បន្ទាប់​ពី Aaron Wan-Bissaka តែ​ប៉ុណ្ណោះ។ ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone បាន​ដាក់​ឈ្មោះ Dalot នៅ​គោលដៅ​អាទិភាព ហើយ​ប្រសិន​មិន​អាច​យក​បាន នោះ​នឹង​ងាក​ទៅ​ចរចា កីឡាករ Daniel Wass នៃ​ក្លឹប​រួម​លីគ Valencia។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២២ ឆ្នាំ សញ្ជាតិ​ព័រទុយហ្គាល់ គេ​ក៏​មិន​សូវ​ទទួល​បាន​ឱកាស​លេង​នោះ​ដែរ ជាមួយ United មួយ​ទៀត​ជួន​ពេល​ដែល​សុពលភាព​កុងត្រា​សេសសល់​ត្រឹម​រយៈ​ពេល ១៨ ខែ​ផង ដូច្នេះ​ថា​មិន​ត្រូវ គេ​អាច​នឹង​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​ក៏​ថា​បាន។ បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន At ទំនង​ជា​ត្រូវ​ចាយ ល្បាក់ ១៥ ទៅ ២៥ លាន​ផោន សម្រាប់​ការ​ផ្ទេរ​សារ​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT