Atletico បើក​ភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​ម្ចាស់​អាវ​លេខ ៧ ផ្ទេរ​ទៅ​ក្លឹប​យក្ស​នៅ​អង់គ្លេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​អេស្ប៉ាញ Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​បើក​ភ្លើង​ខៀវ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Joao Felix ផ្ទេរ​ទៅ​កាន់​ក្លឹប​អង់គ្លេស Manchester City សម្រាប់​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​មើល​ឃើញ ការ​ធ្លាក់​ចុះ​នៃ​ទម្រង់​លេង​នៅ​រយៈ​ពេល​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៧ នៅ​ក្លឹប​ក្រហម​ស ទើប​តែ​រក​បាន ៣ គ្រាប់​ប៉ុណ្ណោះ នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៨ ប្រកួត​ឲ្យ​ក្រុម​លោក Diego Simeone រដូវ​កាល​នេះ។ តែ​យ៉ាង​ណា លឺ​ថា​លោក Pep Guardiola អ្នកចាត់ការ​ក្លឹប Man City នៅ​តែ​ចាប់​ចិត្ត មក​លើ​កីឡាករ​ព័រទុយហ្គាល់ ហើយ​ចង់​បាន​គេ​ឲ្យ​មក​ចូលរួម​នៅ​ក្របខ័ណ្ឌ Premier League។ នេះ​បើ​តាម​សារព័ត៌មាន Sport Witness បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Atletico ទំនង​ជា​ចង់​លក់​ចេញ Felix នៅ​តម្លៃ​កប់​ពពក​ណា​មួយ ព្រោះ​អី​បាន​សម្លឹង​ឃើញ​គោលដៅ​ថ្មី​ហើយ ជា​យុវជន​នៃ​ក្លឹប Benfica គឺ Darwin Nunez។ រំឭក​ថា​តម្លៃ​ផ្ទេរ​ដើម ដែល Atletico ចាយ​យក Feix កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩ អស់​ដល់ ១១៣ លាន​ផោន ខណៈ​ការ​លក់​ចេញ​សារ​នេះ បើ​តាម​ហាងឆេង​ គឺ​អាច​ទទួល​បាន​ល្បាក់​ ៥០ លាន​ផោន ពោល​រំពឹង​ខាត​ជាង ៥០ ភាគរយ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sport Witness

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT